1 ដ្បិតឯក្រឹត្យវិន័យ ដែលមានតែស្រមោល ពីសេចក្ដីល្អដែលត្រូវមក មិនមែនជាតួរូបរបស់សេចក្ដីទាំងនោះទេ នោះពុំអាចនឹងធ្វើឲ្យពួកអ្នក ដែលចូលមកថ្វាយយញ្ញបូជាដដែលៗ រាល់តែឆ្នាំជានិច្ច បានគ្រប់លក្ខណ៍ឡើយ
2 ដ្បិតបើបាន តើគេមិនបានលែងថ្វាយទេឬអី ពីព្រោះបញ្ញាចិត្តនៃពួកអ្នកដែលថ្វាយបង្គំ នោះមិនបានដឹងថាមានបាបទៀតទេ ដោយព្រោះបានញែកសំអាតម្តងហើយ
3 តែយញ្ញបូជាទាំងនោះនាំឲ្យរំឭកឃើញ ពីអំពើបាបរបស់គេរាល់តែឆ្នាំវិញ
4 ដ្បិតឈាមគោឈ្មោល និងពពែឈ្មោល នោះពុំអាចនឹងដោះបាបបានឡើយ