ហេព្រើរ 12:15-21 KHOV

15 ហើយ​ត្រូវ​ប្រយ័ត្ន​ឲ្យ​មែន‌ទែន ក្រែង​មាន​អ្នក​ណា​ខ្វះ​ខាង​ឯ​ព្រះ‌គុណ​នៃ​ព្រះ ហើយ​មាន​ឫស​ជូរ​ចត់​ណា​ពន្លក​ឡើង នាំ​ឲ្យ​ទំនាស់​ចិត្ត រួច​មាន​មនុស្ស​ជា​ច្រើន​បាន​ស្មោក‌គ្រោក ដោយ‌សារ​សេចក្ដី​នោះ

16 ក្រែង​មាន​អ្នក​កំផិត ឬ​មនុស្ស​ទមិល​ណា ដូច​ជា​អេសាវ ដែល​លក់​ច្បាប់​បង​ច្បង​របស់​ខ្លួន សង្វាត​ឲ្យ​បាន​តែ​ម្ហូប​១​មុខ​ប៉ុណ្ណោះ​ដែរ

17 ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ថា ក្រោយ​មក​គាត់​សង្វាត​ចង់​បាន​ពរ តែ​គាត់​ត្រូវ​ចោល​ចេញ​វិញ ដ្បិត​ទោះ​បើ​គាត់​ខំ​ស្វែង​រក ទាំង​ស្រក់​ទឹក​ភ្នែក​ក៏​ដោយ គង់​តែ​រក​ផ្លូវ​ប្រែ​ចិត្ត​មិន​ឃើញ​ទេ។

18 អ្នក​រាល់​គ្នា​មិន​មែន​មក​ដល់​ភ្នំ ដែល​នឹង​ពាល់​បាន ហើយ​ដែល​មាន​ភ្លើង​ឆេះ​នោះ​ទេ ឬ​ដល់​សេចក្ដី​ងងឹត ឬ​ស្រអាប់ ឬ​ខ្យល់​ព្យុះ

19 ឬ​សូរ​ផ្លុំ​ត្រែ ឬ​ព្រះ‌សៀង​នៃ​ព្រះ ដែល​មាន​ព្រះ‌បន្ទូល​មក ជា​សូរ‌សៀង ដែល​ពួក​អ្នក​ឮ ក៏​អង្វរ​កុំ​ឲ្យ​ព្រះ‌បន្ទូល​បាន​មក​ដល់​ខ្លួន​ទៀត​ឡើយ

20 ដ្បិត​គេ​ទ្រាំ​នឹង​សេចក្ដី​ដែល​បង្គាប់​មក​មិន​បាន គឺ​ជា​សេចក្ដី​ថា «សូម្បី​សត្វ​ណា​ដែល​ពាល់​ភ្នំ នោះ​នឹង​ត្រូវ​ចោល​នឹង​ថ្ម ឬ​បាញ់​ទំលុះ​ដោយ​ព្រួញ»

21 ហើយ​ការ​ដែល​គេ​ឃើញ​នោះ ក៏​គួរ​ស្ញែង​ខ្លាច​ណាស់ ដល់​ម៉្លេះ​បាន​ជា​ម៉ូសេ លោក​មាន​ប្រសាសន៍​ថា «ខ្ញុំ​ភ័យ​ញ័រ​ជា​ខ្លាំង»