ហេព្រើរ 12:17-23 KHOV

17 ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ថា ក្រោយ​មក​គាត់​សង្វាត​ចង់​បាន​ពរ តែ​គាត់​ត្រូវ​ចោល​ចេញ​វិញ ដ្បិត​ទោះ​បើ​គាត់​ខំ​ស្វែង​រក ទាំង​ស្រក់​ទឹក​ភ្នែក​ក៏​ដោយ គង់​តែ​រក​ផ្លូវ​ប្រែ​ចិត្ត​មិន​ឃើញ​ទេ។

18 អ្នក​រាល់​គ្នា​មិន​មែន​មក​ដល់​ភ្នំ ដែល​នឹង​ពាល់​បាន ហើយ​ដែល​មាន​ភ្លើង​ឆេះ​នោះ​ទេ ឬ​ដល់​សេចក្ដី​ងងឹត ឬ​ស្រអាប់ ឬ​ខ្យល់​ព្យុះ

19 ឬ​សូរ​ផ្លុំ​ត្រែ ឬ​ព្រះ‌សៀង​នៃ​ព្រះ ដែល​មាន​ព្រះ‌បន្ទូល​មក ជា​សូរ‌សៀង ដែល​ពួក​អ្នក​ឮ ក៏​អង្វរ​កុំ​ឲ្យ​ព្រះ‌បន្ទូល​បាន​មក​ដល់​ខ្លួន​ទៀត​ឡើយ

20 ដ្បិត​គេ​ទ្រាំ​នឹង​សេចក្ដី​ដែល​បង្គាប់​មក​មិន​បាន គឺ​ជា​សេចក្ដី​ថា «សូម្បី​សត្វ​ណា​ដែល​ពាល់​ភ្នំ នោះ​នឹង​ត្រូវ​ចោល​នឹង​ថ្ម ឬ​បាញ់​ទំលុះ​ដោយ​ព្រួញ»

21 ហើយ​ការ​ដែល​គេ​ឃើញ​នោះ ក៏​គួរ​ស្ញែង​ខ្លាច​ណាស់ ដល់​ម៉្លេះ​បាន​ជា​ម៉ូសេ លោក​មាន​ប្រសាសន៍​ថា «ខ្ញុំ​ភ័យ​ញ័រ​ជា​ខ្លាំង»

22 គឺ​អ្នក​រាល់​គ្នា​បាន​មក​ដល់​ភ្នំ​ស៊ីយ៉ូន​វិញ ជា​ទី​ក្រុង​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ក្រុង​យេរូ‌សាឡិម​នៃ​ស្ថាន‌សួគ៌ ហើយ​ដល់​ពួក​ទេវតា​ទាំង​សល់​សែន

23 ដល់​ទី​ប្រជុំ​របស់​មនុស្ស​ទាំង‌ឡាយ និង​ជំនុំ​ពួក​កូន​ច្បង​ដែល​កត់​ទុក​នៅ​ស្ថាន‌សួគ៌ ដល់​ព្រះ​ដ៏​ជា​ចៅ‌ក្រម​នៃ​មនុស្ស​ទាំង​អស់ ដល់​អស់​ទាំង​វិញ្ញាណ​នៃ​ពួក​សុចរិត ដែល​បាន​គ្រប់​លក្ខណ៍​ហើយ