1 ដូច្នេះ ដែលនៅមានសេចក្ដីសន្យាទុកមក ឲ្យបានចូលក្នុងសេចក្ដីសំរាករបស់ទ្រង់ នោះត្រូវឲ្យយើងរាល់គ្នាខ្លាចចុះ ក្រែងអ្នករាល់គ្នាណាមួយមើលទៅដូចជាឈោងទៅមិនដល់
2 ដ្បិតដំណឹងល្អបានផ្សាយមកយើងរាល់គ្នាដូចជាដល់គេដែរ ប៉ុន្តែ ព្រះបន្ទូលដែលគេឮ នោះគ្មានប្រយោជន៍ដល់គេសោះ ដោយព្រោះមិនបានលាយនឹងសេចក្ដីជំនឿ ក្នុងចិត្តនៃពួកអ្នកដែលឮនោះ
3 តាមសេចក្ដីដែលទ្រង់មានព្រះបន្ទូលថា «អញបានស្បថទាំងកំហឹងថា វារាល់គ្នាមិនត្រូវចូល ទៅក្នុងសេចក្ដីសំរាក របស់អញសោះឡើយ» តែយើងរាល់គ្នាដែលជឿ យើងចូលក្នុងសេចក្ដីសំរាកនោះវិញ ទោះបើការទាំងប៉ុន្មានបានសំរេច តាំងពីកំណើតលោកីយ៍មកក៏ដោយ
4 ដ្បិតនៅកន្លែងណាមួយ នោះទ្រង់មានព្រះបន្ទូលពីថ្ងៃទី៧ដូច្នេះថា «ព្រះទ្រង់បានឈប់សំរាក ពីអស់ទាំងការរបស់ទ្រង់នៅថ្ងៃទី៧»
5 ហើយនៅកន្លែងនេះទៀតថា «វារាល់គ្នាមិនត្រូវចូល ទៅក្នុងសេចក្ដីសំរាក របស់អញសោះឡើយ»
6 ដូច្នេះ ដែលនៅតែបើកឲ្យអ្នកខ្លះបានចូលទៅក្នុងសេចក្ដីសំរាកនោះ ហើយពួកអ្នកដែលឮដំណឹងល្អពីដើម គេមិនបានចូលទេ ដោយព្រោះមិនជឿ