4 ដ្បិតនៅកន្លែងណាមួយ នោះទ្រង់មានព្រះបន្ទូលពីថ្ងៃទី៧ដូច្នេះថា «ព្រះទ្រង់បានឈប់សំរាក ពីអស់ទាំងការរបស់ទ្រង់នៅថ្ងៃទី៧»
5 ហើយនៅកន្លែងនេះទៀតថា «វារាល់គ្នាមិនត្រូវចូល ទៅក្នុងសេចក្ដីសំរាក របស់អញសោះឡើយ»
6 ដូច្នេះ ដែលនៅតែបើកឲ្យអ្នកខ្លះបានចូលទៅក្នុងសេចក្ដីសំរាកនោះ ហើយពួកអ្នកដែលឮដំណឹងល្អពីដើម គេមិនបានចូលទេ ដោយព្រោះមិនជឿ
7 នោះបានជាទ្រង់ដាក់កំណត់ថ្ងៃ១ទៀតថា «នៅថ្ងៃនេះ»ដូច្នេះវិញ ទាំងមានព្រះបន្ទូលដោយសារហ្លួងដាវីឌជាយូរក្រោយមក តាមពាក្យអម្បាញ់មិញ ដែលថា«នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ នោះកុំឲ្យតាំងចិត្តរឹងរូសឡើយ»
8 បើសិនជាលោកយ៉ូស្វេបានឲ្យគេឈប់សំរាក នោះក្រោយមក ទ្រង់មិនមានព្រះបន្ទូលពីថ្ងៃ១ទៀតទេ
9 ដូច្នេះ មានសេចក្ដីឈប់សំរាក ទុកសំរាប់រាស្ត្ររបស់ព្រះនៅខាងមុខ
10 ដ្បិតអ្នកណាដែលចូលទៅក្នុងសេចក្ដីសំរាករបស់ទ្រង់ហើយ នោះក៏បានឈប់សំរាក ពីការខ្លួនប្រព្រឹត្តទាំងប៉ុន្មាន ដូចជាព្រះបានឈប់ ពីការដែលទ្រង់ធ្វើដែរ