ហេព្រើរ 5:1-6 KHOV

1 ពី​ព្រោះ​អស់​ទាំង​សំដេច​សង្ឃ ដែល​គេ​រើស​យក​ពី​ពួក​មនុស្ស នោះ​បាន​តាំង​សំរាប់​មនុស្ស ក្នុង​អស់​ទាំង​ការ​ខាង​ឯ​ព្រះ ដើម្បី​នឹង​ថ្វាយ​ដង្វាយ និង​យញ្ញ‌បូជា ដោយ​ព្រោះ​បាប

2 ជា​អ្នក​ដែល​មាន​អធ្យា‌ស្រ័យ​ដល់​មនុស្ស​ខ្លៅ‌ល្ងង់ និង​មនុស្ស​វង្វេង​ផង ដោយ​ព្រោះ​លោក​ក៏​មាន​សេចក្ដី​កំសោយ នៅ​ព័ទ្ធ​ជុំ‌វិញ​ខ្លួន​ដែរ

3 ហើយ​ដោយ​ហេតុ​នោះ បាន​ជា​លោក​ត្រូវ​ថ្វាយ​ដង្វាយ ដោយ​ព្រោះ​បាប​របស់​ខ្លួន​លោក ដូច​ជា​តែង​ថ្វាយ ដោយ​ព្រោះ​បាប​នៃ​បណ្តា‌ជន​ដែរ

4 គ្មាន​អ្នក​ណា​លើក​ខ្លួន​ដល់​ងារ​ដ៏​ប្រសើរ​នោះ​ឡើយ មាន​តែ​អ្នក​ដែល​ព្រះ​ទ្រង់​ហៅ​ប៉ុណ្ណោះ តួ​យ៉ាង​ដូច​ជា​លោក​អើរ៉ុន

5 ដូច្នេះ ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​ដំកើង​ព្រះ‌អង្គ​ទ្រង់​ឡើង​ធ្វើ​ជា​សំដេច​សង្ឃ​ដែរ គឺ​ជា​ព្រះ​វិញ​ទេ​តើ​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​ទ្រង់​ថា «ឯង​ជា​កូន​អញៗ បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ»

6 ដូច​ក្នុង​បទ​១​ទៀត ព្រះ​ក៏​មាន​ព្រះ‌បន្ទូល​ថា «ឯង​ជា​សង្ឃ​នៅ​អស់​កល្ប‌ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សា‌ដែក»