ហេព្រើរ 6:11-17 KHOV

11 តែ​យើង​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នីមួយៗ បាន​សំដែង​ចេញ​ជា​ចិត្ត​ឧស្សាហ៍​ដូច​គ្នា​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សេចក្ដី​ជំនឿ​ដ៏​ពេញ‌លេញ​របស់​សេចក្ដី​សង្ឃឹម ដរាប​ដល់​ចុង​បំផុត

12 ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ព្រងើយ​កន្តើយ​ឡើយ គឺ​ឲ្យ​ត្រាប់​តាម​ពួក​អ្នក ដែល​គ្រង​បាន​សេចក្ដី​សន្យា​ទុក​ជា​មរដក ដោយ​ចិត្ត​ជឿ ហើយ​អត់‌ធន់​វិញ។

13 ដ្បិត​កាល​ព្រះ​បាន​សន្យា​នឹង​លោក​អ័ប្រា‌ហាំ នោះ​ពី​ព្រោះ​គ្មាន​អ្នក​ណា​ធំ​ជាង សំរាប់​ឲ្យ​ទ្រង់​បាន​ស្បថ​ដោយ​អ្នក​នោះ​ទេ បាន​ជា​ទ្រង់​ស្បថ​ដោយ​ព្រះ‌អង្គ​ទ្រង់​វិញ​ថា

14 «ដែល​ឲ្យ​ពរ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​មែន ហើយ​ដែល​ចំរើន នោះ​អញ​នឹង​ចំរើន​ពូជ​ឯង​មែន»

15 ហើយ​លោក​បាន​ទទួល​សេចក្ដី​សន្យា​នោះ ដោយ​ព្រោះ​លោក​មាន​សេចក្ដី​អត់‌ធន់​ជា​យូរ

16 ដ្បិត​ឯ​មនុស្ស គេ​តែង​ស្បថ​ដោយ​អ្នក​ណា​ដែល​ធំ​ជាង​ខ្លួន ហើយ​ពាក្យ​សម្បថ​នោះ​ក៏​រាំង‌រា​គ្រប់​ទាំង​ផ្លូវ​ទាស់‌ទែង​គ្នា ដើម្បី​ឲ្យ​ការ​នោះ​បាន​សំរេច

17 ដូច្នេះ ចំណែក​ខាង​ព្រះ ដែល​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​សង្វាត​លើស​ទៅ​ទៀត ចង់​សំដែង​ឲ្យ​ពួក​អ្នក​គ្រង​សេចក្ដី​សន្យា​ទុក​ជា​មរដក បាន​ឃើញ​ព្រះ‌ទ័យ​សំរេច​របស់​ទ្រង់​ថា មិន​ចេះ​ប្រែ‌ប្រួល​ឡើយ នោះ​ទ្រង់​ក៏​បញ្ចូល​ពាក្យ​សម្បថ​ដូច្នោះ​ដែរ