ហេព្រើរ 6:3-9 KHOV

3 បើ​សិន​ជា​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ នោះ​យើង​រាល់​គ្នា​នឹង​ធ្វើ​ការ​នោះ​ឯង

4 ដ្បិត​ឯ​ពួក​អ្នក​ដែល​បាន​ភ្លឺ​ម្តង ទាំង​ភ្លក់​អំណោយ​ទាន​នៃ​ស្ថាន‌សួគ៌ ក៏​បាន​ចំណែក​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ

5 ហើយ​ភ្លក់​ព្រះ‌បន្ទូល​ដ៏​ល្អ​នៃ​ព្រះ និង​ការ​ឫទ្ធិ‌បារមី​របស់​បរលោក​នាយ

6 រួច​ធ្លាក់​ទៅ​វិញ នោះ​គ្មាន​ផ្លូវ​ណា​នឹង​នាំ​ឲ្យ​គេ​ប្រែ​ចិត្ត​ម្តង​ទៀត​ទេ ដោយ​ព្រោះ​គេ​បាន​ឆ្កាង​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ខាង​ឯ​ខ្លួន​គេ​រួច​ទៅ​ហើយ ព្រម​ទាំង​ធ្វើ​ឲ្យ​ទ្រង់​ហាល​មុខ​នៅ​កណ្តាល​ជំនុំ​ផង

7 ដ្បិត​ដី​ណា​បាន​បៀម​ទឹក​ភ្លៀង ដែល​ធ្លាក់​មក​ជា​ញយៗ រួច​បង្កើត​ជា​បន្លែ​មាន​ប្រយោជន៍​ដល់​អ្នក​ដែល​ភ្ជួរ‌រាស់ នោះ​បាន​ទទួល​ព្រះ‌ពរ​ហើយ

8 តែ​ដី​ណា​ដែល​បង្កើត​សុទ្ធ​តែ​បន្លា និង​អញ្ចាញ​វិញ ដី​នោះ​ត្រូវ​បោះ​បង់​ចោល​ចេញ ក៏​ជិត​នឹង​ត្រូវ​បណ្តាសា​ហើយ លុះ​ដល់​ចុង​បំផុត​នឹង​ត្រូវ​ដុត​ចោល​ផង។

9 ពួក​ស្ងួនភ្ងា​អើយ ទោះ​បើ​យើង​ខ្ញុំ​និយាយ​ដូច្នេះ​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​ទុក​ចិត្ត​ខាង​ឯ​អ្នក​រាល់​គ្នា​ថា បាន​សេចក្ដី​ប្រសើរ​ជាង គឺ​ជា​សេចក្ដី​ដែល​ត្រូវ​ខាង​សេចក្ដី​សង្គ្រោះ​វិញ