ហេព្រើរ 8:10-13 KHOV

10 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ឯ​សេចក្ដី​សញ្ញា ដែល​អញ​នឹង​តាំង​ដល់​វង្សា‌នុវង្ស​នៃ​ពួក​អ៊ីស្រា‌អែល​ក្រោយ​គ្រា​នោះ គឺ​ថា អញ​នឹង​ដាក់​ក្រឹត្យ‌វិន័យ​អញ​នៅ​ក្នុង​គំនិត​គេ ហើយ​នឹង​កត់​ទុក​នៅ​ក្នុង​ចិត្ត​គេ​ផង អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​អញ

11 នោះ​មិន​ចាំ​បាច់​ឲ្យ​គ្រប់​គ្នា​បង្រៀន​អ្នក​ជិត​ខាង​នឹង​បង​ប្អូន​ខ្លួន​ថា ចូរ​ស្គាល់​ព្រះ‌អម្ចាស់​នោះ​ទេ ដ្បិត​ក្នុង​ពួក​គេ មនុស្ស​នឹង​ស្គាល់​អញ​គ្រប់​គ្នា តាំង​ពី​អ្នក​តូច រហូត​ដល់​អ្នក​ធំ​ហើយ

12 ពី​ព្រោះ​អញ​នឹង​អាណិត​មេត្តា​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​គេ ហើយ​អញ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប និង​សេចក្ដី​ទទឹង​ច្បាប់​របស់​គេ​ទៀត»

13 រីឯ​ពាក្យ​ដែល​ថា «ថ្មី» នោះ​គឺ​ថា ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​សេចក្ដី​មុន​ទៅ​ជា​ចាស់​ហើយ ឯ​របស់​ណា​ដែល​ត្រឡប់​ជា​ចាស់ ហើយ​មាន​វ័យ​កន្លង នោះ​ក៏​ជិត​នឹង​សូន្យ​បាត់​ដែរ។