ហេព្រើរ 9:13-19 KHOV

13 ដ្បិត​បើ​សិន​ជា​ឈាម​គោ​ឈ្មោល និង​ឈាម​ពពែ​ឈ្មោល ហើយ​ផេះ​គោ​ក្រមុំ ដែល​គេ​ប្រោះ​លើ​មនុស្ស​ស្មោក‌គ្រោក បាន​ញែក​អ្នក​នោះ​ចេញ​ជា​បរិសុទ្ធ ខាង​សាច់​ឈាម​បាន​ទៅ​ហើយ

14 ចំណង់​បើ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់ ឥត​សៅ‌ហ្មង ដល់​ព្រះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏​គង់​នៅ​អស់​កល្ប‌ជានិច្ច នោះ​នឹង​សំអាត​ទាំង​បញ្ញា​ចិត្ត​អ្នក​រាល់​គ្នា ពី​អស់​ទាំង​ការ​ស្លាប់​ផង ដើម្បី​ឲ្យ​បាន​បំរើ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ តើ​ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត

15 ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​ជា​អ្នក​កណ្តាល​នៃ​សញ្ញា​ថ្មី ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ទ្រង់​ហៅ បាន​ទទួល​សេចក្ដី​សន្យា ទុក​ជា​មរដក​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ដោយ​ទ្រង់​សុគត ប្រយោជន៍​នឹង​ប្រោស​លោះ​គេ ឲ្យ​រួច​ពី​ការ​រំលង ដែល​គេ​ប្រព្រឹត្ត​ពី​កាល​នៅ​ក្រោម​សញ្ញា​ចាស់​នៅ​ឡើយ

16 ដ្បិត​ដែល​មាន​សំបុត្រ​សញ្ញា​ចែក​មរដក នោះ​ត្រូវ​ដល់​ម្ចាស់​សំបុត្រ​ស្លាប់​ទៅ​សិន ទើប​ចែក​បាន

17 ពី​ព្រោះ​សំបុត្រ​សញ្ញា​នោះ​មាន​ប្រយោជន៍​តែ​កាល​ណា​ម្ចាស់​បាន​ស្លាប់​ទៅ​ហើយ​ទេ កាល​ម្ចាស់​កំពុង​រស់​នៅ​ឡើយ នោះ​គ្មាន​អំណាច​សោះ

18 ដូច្នេះ សេចក្ដី​សញ្ញា​ចាស់​ក៏​មិន​បាន​តាំង​ឡើង ដោយ​ឥត​ឈាម​ដែរ

19 ពី​ព្រោះ កាល​លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍ ប្រាប់​ពី​បញ្ញត្ត​ទាំង​ប៉ុន្មាន តាម​ក្រឹត្យ‌វិន័យ ដល់​ប្រជា‌ជន​ទាំង‌ឡាយ​ហើយ នោះ​លោក​ក៏​យក​ឈាម​កូន​គោ និង​ឈាម​ពពែ ព្រម​ទាំង​ទឹក និង​រោម​ចៀម​ជ្រលក់​ក្រហម ហើយ​នឹង​មែក​ហ៊ីសុប មក​ប្រោះ​លើ​គម្ពីរ​នោះ​ឯង ព្រម​ទាំង​លើ​ប្រជា‌ជន​ទាំង​អស់​ដែរ