ហេព្រើរ 9:18-24 KHOV

18 ដូច្នេះ សេចក្ដី​សញ្ញា​ចាស់​ក៏​មិន​បាន​តាំង​ឡើង ដោយ​ឥត​ឈាម​ដែរ

19 ពី​ព្រោះ កាល​លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍ ប្រាប់​ពី​បញ្ញត្ត​ទាំង​ប៉ុន្មាន តាម​ក្រឹត្យ‌វិន័យ ដល់​ប្រជា‌ជន​ទាំង‌ឡាយ​ហើយ នោះ​លោក​ក៏​យក​ឈាម​កូន​គោ និង​ឈាម​ពពែ ព្រម​ទាំង​ទឹក និង​រោម​ចៀម​ជ្រលក់​ក្រហម ហើយ​នឹង​មែក​ហ៊ីសុប មក​ប្រោះ​លើ​គម្ពីរ​នោះ​ឯង ព្រម​ទាំង​លើ​ប្រជា‌ជន​ទាំង​អស់​ដែរ

20 ដោយ​មាន​ប្រសាសន៍​ថា «នេះ​ជា​ឈាម​នៃ​សញ្ញា ដែល​ព្រះ​ទ្រង់​បង្គាប់​មក​អ្នក​រាល់​គ្នា»

21 លោក​ក៏​ប្រោះ​ឈាម​ទៅ​លើ​រោង​ឧបោសថ និង​គ្រឿង​ប្រដាប់​ដែល​សំរាប់​ការ‌ងារ​ទាំង​ប៉ុន្មាន​បែប​ដូច្នោះ​ដែរ

22 ហើយ​តាម​ក្រឹត្យ‌វិន័យ សឹង​តែ​គ្រប់​របស់​ទាំង​អស់​បាន​ស្អាត ដោយ‌សារ​ឈាម បើ​គ្មាន​ខ្ចាយ​ឈាម​ទេ នោះ​គ្មាន​ផ្លូវ​ណា​ឲ្យ​បាន​រួច​ពី​បាប​ឡើយ។

23 ដូច្នេះ អស់​ទាំង​គំរូ​ពី​របស់​នៅ​ស្ថាន‌សួគ៌​បាន​ត្រូវ​សំអាត ដោយ‌សារ​របស់​ទាំង​នោះ តែ​របស់​នៅ​ស្ថាន‌សួគ៌​វិញ នោះ​ត្រូវ​សំអាត​ដោយ​យញ្ញ‌បូជា​ប្រសើរ​ជាង​ទៅ​ទៀត

24 ដ្បិត​ព្រះ‌គ្រីស្ទ​ទ្រង់​មិន​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ធ្វើ​ដោយ​ដៃ ដែល​ជា​គំរូ​ពី​ទី​បរិសុទ្ធ​ពិត​នោះ​ទេ គឺ​បាន​ចូល​ទៅ​ក្នុង​ស្ថាន‌សួគ៌​នោះ​ឯង ដើម្បី​នឹង​លេច​មក​ក្នុង​ពេល​ឥឡូវ​នេះ នៅ​ចំពោះ​ព្រះ‌ភក្ត្រ​នៃ​ព្រះ ដំណាង​យើង​រាល់​គ្នា