ហេព្រើរ 9:5-11 KHOV

5 ឯ​ខាង​លើ​ហឹប​នោះ មាន​រូប​ចេរូប៊ីន​ដ៏​មាន​សិរី‌ល្អ ដែល​បាំង​ទី​សន្តោស​ប្រោស តែ​យើង​ខ្ញុំ​ថ្លែង​ពី​របស់​ទាំង​នោះ​ដោយ​ពិស្តារ ក្នុង​ពេល​ឥឡូវ​នេះ​មិន​បាន​ទេ។

6 កាល​របស់​ទាំង​នោះ​បាន​រៀប​ជា​ស្រេច​ហើយ នោះ​ពួក​សង្ឃ​ក៏​ចូល​ទៅ សំរេច​ការ‌ងារ​ក្នុង​រោង​ឧបោសថ ផ្នែក​ខាង​មុខ​ជានិច្ច

7 តែ​ឯ​ផ្នែក​ខាង​ក្នុង នោះ​មាន​តែ​សំដេច​សង្ឃ​តែ​ឯង​ប៉ុណ្ណោះ​ដែល​ចូល​ទៅ​បាន ក្នុង​១​ឆ្នាំ​១​ដង ក៏​មិន​មែន​ឥត​យក​ឈាម ដែល​លោក​ថ្វាយ​ដោយ​ព្រោះ​ខ្លួន​លោក និង​អំពើ​បាប​ដែល​ប្រជា‌ជន​ប្រព្រឹត្ត ដោយ​ឥត​ដឹង​នោះ​ដែរ

8 យ៉ាង​នោះ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​សំដែង​ថា កាល​រោង​ឧបោសថ​មុន​នោះ​នៅៗឡើយ នោះ​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​មិន​ទាន់​បើក​ទេ

9 នេះ​ជា​សេចក្ដី​ប្រៀប​ពន្យល់​ដល់​ជាន់​ឥឡូវ​នេះ ជា​គ្រា​ដែល​គេ​នៅ​តែ​ថ្វាយ​ដង្វាយ និង​យញ្ញ‌បូជា​នៅ​ឡើយ ដែល​ដង្វាយ​ទាំង​នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​ថ្វាយ​បាន​គ្រប់​លក្ខណ៍​ខាង​ឯ​បញ្ញា​ចិត្ត​បាន​ឡើយ

10 ដ្បិត​មាន​តែ​សេចក្ដី​បញ្ញត្ត​ខាង​សាច់​ឈាម​ទេ ដែល​សំដែង​ពី​ម្ហូប‌ម្ហា និង​គ្រឿង​ផឹក ហើយ​ការ​លាង​សំអាត​ផ្សេងៗ ដែល​បង្គាប់​មក ដរាប​ដល់​វេលា​ដែល​រៀប‌ចំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ។

11 ប៉ុន្តែ កាល​ព្រះ‌គ្រីស្ទ​បាន​យាង​មក ធ្វើ​ជា​សំដេច​សង្ឃ ខាង​ឯ​សេចក្ដី​ល្អ​ដែល​ត្រូវ​មក គឺ​ធ្វើ​ដោយ‌សារ​រោង​ឧបោសថ​ដ៏​វិសេស​ជាង ហើយ​គ្រប់​លក្ខណ៍​ជាង ដែល​មិន​បាន​ធ្វើ​ដោយ​ដៃ គឺ​ថា មិន​មែន​ជា​របស់​ផង​លោកីយ៍​នេះ​ទេ