13 ហើយយើងក៏និយាយពីសេចក្តីទាំងនោះឯង មិនមែនដោយពាក្យសំដី ដែលប្រាជ្ញាមនុស្សបានបង្រៀនទេ គឺដោយពាក្យសំដី ដែលព្រះវិញ្ញាណបង្រៀនវិញ ព្រមទាំងផ្ទឹមពន្យល់សេចក្តីខាងវិញ្ញាណ ដោយសារសេចក្តីខាងឯវិញ្ញាណផង
14 ប៉ុន្តែ មនុស្សខាងសាច់ឈាមគេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្តីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ
15 ឯមនុស្សខាងវិញ្ញាណវិញ គេពិចារណាយល់គ្រប់ទាំងអស់បាន តែមិនត្រូវអ្នកណាពិចារណាខ្លួនឡើង
16 ដ្បិត តើអ្នកណាស្គាល់គំនិតនៃព្រះអម្ចាស់ តើអ្នកណានឹងបង្រៀនទ្រង់បាន តែយើងរាល់គ្នាមានគំនិតជារបស់ផងព្រះគ្រីស្ទវិញ។