១ ធីម៉ូថេ 1:17-20 KHOV

17 រីឯ​ស្តេច​នៃ​អស់​ទាំង​កល្ប ដែល​ទ្រង់​មិន​ចេះ​សុគត ហើយ​មើល​ទ្រង់​មិន​ឃើញ គឺ​ជា​ព្រះ​តែ​១​ព្រះ‌អង្គ នោះ​សូម​ឲ្យ​ទ្រង់​បាន​ល្បី​ព្រះ‌នាម និង​សិរី‌ល្អ​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។

18 ឱ​ធីម៉ូថេ ជា​កូន​អើយ ខ្ញុំ​ប្រគល់​ពាក្យ​បណ្តាំ​នេះ​ទុក​នឹង​អ្នក តាម​សេចក្តី​ទំនាយ​ដែល​បាន​ទាយ​ពី​អ្នក​ជា​មុន ដើម្បី​ឲ្យ​អ្នក​បាន​ច្បាំង​ជា​ចំបាំង​យ៉ាង​ល្អ ដោយ‌សារ​សេចក្តី​ទាំង​នោះ

19 ព្រម​ទាំង​រក្សា​សេចក្តី​ជំនឿ និង​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា ដែល​មនុស្ស​ខ្លះ​បាន​បោះ​បង់​ចោល ហើយ​គេ​បាន​លិច​បាត់​ខាង​ឯ​សេចក្តី​ជំនឿ​ផង

20 ក្នុង​ពួក​នោះ មាន​ឈ្មោះ​ហ៊ីមេនាស និង​អ័លេ‌ក្សាន‌ត្រុស ដែល​ខ្ញុំ​បាន​ប្រគល់​ទៅ​អារក្ស​សាតាំង ឲ្យ​ត្រូវ​វាយ‌ផ្ចាល ដើម្បី​ឲ្យ​គេ​រាង‌ចាល​កុំ​ឲ្យ​ប្រមាថ​ទៀត។