១ ធីម៉ូថេ 1:5-11 KHOV

5 ហេតុ​ដែល​ហាម​យ៉ាង​ដូច្នោះ នោះ​គឺ​ប្រយោជន៍​ចង់​ឲ្យ​បាន​សេចក្តី​ស្រឡាញ់ ដែល​កើត​ពី​ចិត្ត​ស្អាត ពី​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា ហើយ​ពី​សេចក្តី​ជំនឿ​ដ៏​ស្មោះ‌ត្រង់​វិញ

6 ព្រោះ​អ្នក​ខ្លះ​បាន​ជ្រួស​ចេញ​ពី​សេចក្តី​នោះ​ទៅ​ហើយ ព្រម​ទាំង​បែរ​ចេញ ទៅ​ខាង​ពាក្យ​សំដី ដែល​ឥត​ប្រយោជន៍​ផង

7 គេ​ចង់​ធ្វើ​ជា​គ្រូ​នៃ​ក្រឹត្យ‌វិន័យ តែ​គេ​មិន​ទាំង​យល់​សេចក្តី​ដែល​គេ​និយាយ ឬ​ពី​សេចក្តី​ដែល​គេ​ប្រកាន់​នោះ​ផង

8 រីឯ​យើងៗ​ដឹង​ថា ក្រឹត្យ‌វិន័យ​ល្អ​មែន បើ​អ្នក​ណា​ប្រើ​តាម​ត្រឹម​ត្រូវ

9 ដោយ​ដឹង​ថា ក្រឹត្យ‌វិន័យ​មិន​មែន​តាំង​សំរាប់​មនុស្ស​សុចរិត​ទេ គឺ​សំរាប់​មនុស្ស​ទទឹង​ច្បាប់ និង​មនុស្ស​រឹង‌ចចេស មនុស្ស​ទមិល​ល្មើស និង​មនុស្ស​ដែល​មាន​បាប គឺ​ជា​មនុស្ស​មិន​បរិសុទ្ធ និង​មនុស្ស​មិន​រាប់​ព្រះ មនុស្ស​ដែល​វាយ​ឪពុក​ម្តាយ និង​មនុស្ស​ដែល​សំឡាប់​គេ

10 មនុស្ស​កំផិត លេង​កូន​ជឹង ចាប់​មនុស្ស​លក់ ភូត‌កុហក ហើយ​ស្បថ​បំពាន​វិញ ព្រម​ទាំង​ការ​អ្វី​ដែល​ទាស់​ទទឹង​នឹង​សេចក្តី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ដែរ

11 នោះ​គឺ​តាម​ដំណឹង​ពី​សិរី‌ល្អ​នៃ​ព្រះ​ដ៏​មាន​ពរ ជា​ដំណឹង ដែល​ផ្ញើ​ទុក​នឹង​ខ្ញុំ។