6 ព្រោះអ្នកខ្លះបានជ្រួសចេញពីសេចក្តីនោះទៅហើយ ព្រមទាំងបែរចេញ ទៅខាងពាក្យសំដី ដែលឥតប្រយោជន៍ផង
7 គេចង់ធ្វើជាគ្រូនៃក្រឹត្យវិន័យ តែគេមិនទាំងយល់សេចក្តីដែលគេនិយាយ ឬពីសេចក្តីដែលគេប្រកាន់នោះផង
8 រីឯយើងៗដឹងថា ក្រឹត្យវិន័យល្អមែន បើអ្នកណាប្រើតាមត្រឹមត្រូវ
9 ដោយដឹងថា ក្រឹត្យវិន័យមិនមែនតាំងសំរាប់មនុស្សសុចរិតទេ គឺសំរាប់មនុស្សទទឹងច្បាប់ និងមនុស្សរឹងចចេស មនុស្សទមិលល្មើស និងមនុស្សដែលមានបាប គឺជាមនុស្សមិនបរិសុទ្ធ និងមនុស្សមិនរាប់ព្រះ មនុស្សដែលវាយឪពុកម្តាយ និងមនុស្សដែលសំឡាប់គេ
10 មនុស្សកំផិត លេងកូនជឹង ចាប់មនុស្សលក់ ភូតកុហក ហើយស្បថបំពានវិញ ព្រមទាំងការអ្វីដែលទាស់ទទឹងនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវដែរ
11 នោះគឺតាមដំណឹងពីសិរីល្អនៃព្រះដ៏មានពរ ជាដំណឹង ដែលផ្ញើទុកនឹងខ្ញុំ។
12 ខ្ញុំអរព្រះគុណដល់ព្រះ ដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ គឺជាព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ពីព្រោះទ្រង់បានរាប់ខ្ញុំទុកជាស្មោះត្រង់ ទាំងតាំងខ្ញុំឲ្យមានការងារ