១ ធីម៉ូថេ 1:8-14 KHOV

8 រីឯ​យើងៗ​ដឹង​ថា ក្រឹត្យ‌វិន័យ​ល្អ​មែន បើ​អ្នក​ណា​ប្រើ​តាម​ត្រឹម​ត្រូវ

9 ដោយ​ដឹង​ថា ក្រឹត្យ‌វិន័យ​មិន​មែន​តាំង​សំរាប់​មនុស្ស​សុចរិត​ទេ គឺ​សំរាប់​មនុស្ស​ទទឹង​ច្បាប់ និង​មនុស្ស​រឹង‌ចចេស មនុស្ស​ទមិល​ល្មើស និង​មនុស្ស​ដែល​មាន​បាប គឺ​ជា​មនុស្ស​មិន​បរិសុទ្ធ និង​មនុស្ស​មិន​រាប់​ព្រះ មនុស្ស​ដែល​វាយ​ឪពុក​ម្តាយ និង​មនុស្ស​ដែល​សំឡាប់​គេ

10 មនុស្ស​កំផិត លេង​កូន​ជឹង ចាប់​មនុស្ស​លក់ ភូត‌កុហក ហើយ​ស្បថ​បំពាន​វិញ ព្រម​ទាំង​ការ​អ្វី​ដែល​ទាស់​ទទឹង​នឹង​សេចក្តី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ដែរ

11 នោះ​គឺ​តាម​ដំណឹង​ពី​សិរី‌ល្អ​នៃ​ព្រះ​ដ៏​មាន​ពរ ជា​ដំណឹង ដែល​ផ្ញើ​ទុក​នឹង​ខ្ញុំ។

12 ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ គឺ​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ពី​ព្រោះ​ទ្រង់​បាន​រាប់​ខ្ញុំ​ទុក​ជា​ស្មោះ‌ត្រង់ ទាំង​តាំង​ខ្ញុំ​ឲ្យ​មាន​ការ‌ងារ

13 ដែល​ពី​ដើម​ខ្ញុំ​ជា​អ្នក​ប្រមាថ ធ្វើ​ទុក្ខ​បៀត​បៀន ហើយ​ព្រហើន​ឈ្លាន‌ពាន តែ​ទ្រង់​បាន​អាណិត​មេត្តា​ដល់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ខ្លៅ‌ល្ងង់ ឥត​មាន​សេចក្តី​ជំនឿ

14 តែ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​នៃ​យើង បាន​ចំរើន​ជា​បរិបូរ​ហូរ‌ហៀរ​ឡើង ព្រម​ទាំង​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ​ផង