1 ដូច្នេះ ខ្ញុំទូន្មានសេចក្តីនេះជាមុនដំបូងថា ចូរពោលពាក្យអរព្រះគុណ ពាក្យទូលសូម ពាក្យអធិស្ឋាន និងពាក្យទូលអង្វរឲ្យមនុស្សទាំងអស់
2 គឺឲ្យស្តេច ហើយឲ្យពួកនាម៉ឺនទាំងប៉ុន្មានផង ដើម្បីឲ្យយើងរាល់គ្នាបាននៅជាសុខសាន្ត ហើយស្រគត់ស្រគំ ដោយកោតខ្លាច ហើយដោយនឹងធឹងគ្រប់ជំពូក
3 ដ្បិតយ៉ាងនោះ ទើបបានល្អ ហើយគាប់ព្រះហឫទ័យ ដល់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង
4 ដែលទ្រង់សព្វព្រះហឫទ័យ ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្តីពិត
5 ពីព្រោះមានព្រះតែ១ ហើយមានអ្នកសង្រួបសង្រួមតែ១ នៅកណ្តាលព្រះ និងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ
6 ទ្រង់បានថ្វាយព្រះអង្គទ្រង់ ទុកជាថ្លៃលោះមនុស្សទាំងអស់ ដែលត្រូវមានទីបន្ទាល់នៅពេលកំណត់
7 ហើយទ្រង់បានតាំងខ្ញុំ ឲ្យធ្វើជាអ្នកប្រកាសប្រាប់ និងជាសាវកពីការនោះឯង គឺជាគ្រូបង្រៀនដល់ពួកសាសន៍ដទៃ ដោយសេចក្តីជំនឿ និងសេចក្តីពិត (ខ្ញុំនិយាយតាមសេចក្តីពិតមិនកុហកទេ)។