1 តែព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលយ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាកចាកចេញពីសេចក្តីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្តីបង្រៀនរបស់ពួកអារក្ស
2 ដោយសារពុតមាយារបស់ពួកអ្នក ដែលពោលតែពាក្យកុហក ទាំងមានបញ្ញាចិត្តរលាក
3 ព្រមទាំងហាមប្រាមមិនឲ្យយកប្ដីប្រពន្ធ ហើយឲ្យត្រូវតមអាហារ ដែលព្រះបានបង្កើតមក សំរាប់ពួកអ្នកជឿ និងពួកអ្នកដែលស្គាល់សេចក្តីពិត ឲ្យបានទទួលដោយអរព្រះគុណ
4 ដ្បិតសត្វទាំងអស់ដែលព្រះទ្រង់បង្កើតមក នោះសុទ្ធតែល្អ ហើយមិនត្រូវចោល១ឡើយ ឲ្យគ្រាន់តែទទួលដោយអរព្រះគុណប៉ុណ្ណោះ
5 ដ្បិតបានញែកជាបរិសុទ្ធ ដោយសារព្រះបន្ទូល ហើយសេចក្តីអធិស្ឋាន។
6 បើអ្នកសំដែងសេចក្តីទាំងនេះ ដល់ពួកបងប្អូនឲ្យស្គាល់ នោះអ្នកនឹងធ្វើជាជំនួយយ៉ាងល្អ របស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបន្ទូលនៃសេចក្តីជំនឿ និងសេចក្តីបង្រៀនដ៏ល្អបានចិញ្ចឹមអ្នក ដោយអ្នកបានកាន់តាមស្មោះចំពោះមែន
7 កុំឲ្យព្រមស្តាប់អស់ទាំងរឿងល្បែងរបស់ស្រីចាស់ៗឡើយ ចូរបង្ហាត់ខ្លួនខាងឯសេចក្តីគោរពប្រតិបត្តិដល់ព្រះវិញ