១ ធីម៉ូថេ 4:6-12 KHOV

6 បើ​អ្នក​សំដែង​សេចក្តី​ទាំង​នេះ ដល់​ពួក​បង​ប្អូន​ឲ្យ​ស្គាល់ នោះ​អ្នក​នឹង​ធ្វើ​ជា​ជំនួយ​យ៉ាង​ល្អ របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ព្រះ‌បន្ទូល​នៃ​សេចក្តី​ជំនឿ និង​សេចក្តី​បង្រៀន​ដ៏​ល្អ​បាន​ចិញ្ចឹម​អ្នក ដោយ​អ្នក​បាន​កាន់​តាម​ស្មោះ​ចំពោះ​មែន

7 កុំ​ឲ្យ​ព្រម​ស្តាប់​អស់​ទាំង​រឿង​ល្បែង​របស់​ស្រី​ចាស់ៗ​ឡើយ ចូរ​បង្ហាត់​ខ្លួន​ខាង​ឯ​សេចក្តី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​វិញ

8 ដ្បិត​ការ​បង្ហាត់​ខ្លួន​ប្រាណ នោះ​មាន​ប្រយោជន៍​តែ​បន្តិច​ទេ តែ​សេចក្តី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ នោះ​ទើប​មាន​ប្រយោជន៍​គ្រប់​ជំពូក​វិញ ក៏​មាន​សេចក្តី​សន្យា​ឲ្យ​បាន​ជីវិត​នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ខាង​នាយ​ផង

9 ពាក្យ​នេះ​គួរ​ជឿ ហើយ​គួរ​ទទួល​គ្រប់​យ៉ាង

10 ដ្បិត​គឺ​ដោយ​ហេតុ​នោះ​បាន​ជា​យើង​ខ្ញុំ​ខំ​ធ្វើ​ការ ទាំង​ត្រូវ​គេ​ត្មះ‌តិះដៀល ពី​ព្រោះ​យើង​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​ជា​ព្រះ‌អង្គ​សង្រ្គោះ​នៃ​មនុស្ស​ទាំង‌ឡាយ មាន​មនុស្ស​ដែល​ជឿ​ជា​ដើម

11 ចូរ​ផ្តាំ​គេ​ពី​សេចក្តី​ទាំង​នេះ ហើយ​បង្ហាត់​បង្រៀន​ចុះ

12 កុំ​ឲ្យ​អ្នក​ណា​មើល‌ងាយ​អ្នក ដោយ​ព្រោះ​នៅ​ក្មេង​នោះ​ឡើយ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សំដី កិរិយា​ប្រព្រឹត្ត សេចក្តី​ស្រឡាញ់ សេចក្តី​ជំនឿ និង​សេចក្តី​បរិសុទ្ធ