15 ដ្បិតមានអ្នកខ្លះងាកបែរទៅ តាមអារក្សសាតាំងហើយ
16 បើមានអ្នកជឿណា ទោះប្រុសឬស្រីដែលមានម្តាយមេម៉ាយ នោះត្រូវជួយផ្គត់ផ្គង់ឲ្យផង កុំឲ្យផ្ទុកលើពួកជំនុំឡើយ ដើម្បីឲ្យពួកជំនុំបានផ្គត់ផ្គង់ដល់ពួកអ្នក ដែលពិតជាមេម៉ាយនោះវិញ។
17 អ្នកចាស់ទុំណា ដែលជាអ្នកនាំមុខយ៉ាងល្អ នោះត្រូវរាប់ជាគួរនឹងគោរពប្រតិបត្តិជាទ្វេគុណឡើង គឺមានពួកដែលខំផ្សាយព្រះបន្ទូល ហើយនឹងពួកដែលបង្រៀនជាដើម
18 ដ្បិតគម្ពីរចែងទុកមកថា «មិនត្រូវឃ្លុំមាត់គោដែលបញ្ជាន់ស្រូវឡើយ»
19 កុំឲ្យស្តាប់សេចក្តីចោទប្រកាន់នឹងអ្នកចាស់ទុំណាឡើយ លើកតែមានស្មរបន្ទាល់២ឬ៣នាក់
20 ឯអ្នកណាដែលធ្វើបាប នោះចូរផ្ចាញ់ផ្ចាលគេ នៅមុខមនុស្សទាំងអស់ ដើម្បីឲ្យអ្នកឯទៀតបានកោតខ្លាចដែរ
21 ខ្ញុំផ្តាំនឹងអ្នកអស់ពីចិត្ត នៅចំពោះព្រះ និងព្រះគ្រីស្ទយេស៊ូវ ហើយពួកទេវតារើសតាំងផងថា ឲ្យអ្នកកាន់តាមសេចក្តីទាំងនេះ ដោយឥតរើសមុខអ្នកណា ឬល្អៀងទៅខាងណាឡើយ