១ ធីម៉ូថេ 5:20-25 KHOV

20 ឯ​អ្នក​ណា​ដែល​ធ្វើ​បាប នោះ​ចូរ​ផ្ចាញ់‌ផ្ចាល​គេ នៅ​មុខ​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​បាន​កោត‌ខ្លាច​ដែរ

21 ខ្ញុំ​ផ្តាំ​នឹង​អ្នក​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ និង​ព្រះ‌គ្រីស្ទ​យេស៊ូវ ហើយ​ពួក​ទេវតា​រើស​តាំង​ផង​ថា ឲ្យ​អ្នក​កាន់​តាម​សេចក្តី​ទាំង​នេះ ដោយ​ឥត​រើស​មុខ​អ្នក​ណា ឬ​ល្អៀង​ទៅ​ខាង​ណា​ឡើយ

22 កុំ​ឲ្យ​ប្រញាប់​ដាក់​ដៃ​លើ​អ្នក​ណា ក៏​កុំ​ឲ្យ​មាន​សេចក្តី​ប្រកប​ក្នុង​បាប​របស់​មនុស្ស​ឯ​ទៀត​ឲ្យ​សោះ ចូរ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ​ចុះ

23 កុំ​ឲ្យ​ផឹក​ទឹក​តែ​ប៉ុណ្ណោះ ត្រូវ​ឲ្យ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បន្តិច​ផង ដោយ​ព្រោះ​ក្រពះ​អ្នក និង​រោគ​ដែល​អ្នក​មាន​ជា​ញយៗ

24 អំពើ​បាប​របស់​មនុស្ស​ខ្លះ​បាន​ឃើញ​ច្បាស់ ក៏​នាំ​មុខ​គេ​ទៅ ឲ្យ​ត្រូវ​ជំនុំ​ជំរះ ឯ​បាប​របស់​អ្នក​ខ្លះ​ទៀត បាន​មក​តាម​ក្រោយ

25 ឯ​ការ​ល្អ​វិញ ក៏​ឃើញ​ច្បាស់​ដូច្នោះ​ដែរ បើ​មាន​ការ​ល្អ​ណា​ដែល​មិន​ច្បាស់ នោះ​នៅ​តែ​លាក់​មិន​កំបាំង​ដែរ។