២ ធីម៉ូថេ 3:1-6 KHOV

1 ចូរ​ឲ្យ​ដឹង​ថា នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក​ណាស់

2 ដ្បិត​នៅ​គ្រា​នោះ មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ទាំង​ស្រឡាញ់​ប្រាក់ អួត​អាង​គឃរ មាន​ឫក​ខ្ពស់ ប្រមាថ​មើល‌ងាយ មិន​ស្តាប់​បង្គាប់​ឪពុក​ម្តាយ រមឹល‌គុណ មាន​ចិត្ត​មិន​បរិសុទ្ធ

3 មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស គ្មាន​សេចក្តី​អធ្យោគ និយាយ​បង្កាច់​គេ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ មិន​ចូល​ចិត្ត​នឹង​ការ​ល្អ

4 ក្បត់​គេ ឥត​បើ​គិត មាន​ចិត្ត​ធំ ហើយ​ចូល​ចិត្ត​នឹង​ល្បែង​លេង​ជា​ជាង​ព្រះ

5 គេ​មាន​ឫកពា​ជា​អ្នក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ប៉ុន្តែ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌ចេស្តា ដែល​មក​ដោយ​ការ​គោរព​ប្រតិ‌បត្តិ​នោះ​ទេ ចូរ​បែរ​ពី​ពួក​មនុស្ស​យ៉ាង​នោះ​ចេញ

6 ដ្បិត​មនុស្ស​ទាំង​នោះ ជា​ពួក​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​គេ ទាំង​ល្បួង​នាំ​ពួក​ស្រីៗ​ដែល​ល្ងង់​ឲ្យ​ឈ្លក់​ចិត្ត ដែល​ស្ត្រី​ទាំង​នោះ​ផ្ទុក​ធ្ងន់ ដោយ​អំពើ​បាប​ហើយ ក៏​បណ្តោយ​តាម​សេចក្តី​ប៉ង‌ប្រាថ្នា​ផ្សេងៗ