3 មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្តីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ
4 ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ
5 គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្តា ដែលមកដោយការគោរពប្រតិបត្តិនោះទេ ចូរបែរពីពួកមនុស្សយ៉ាងនោះចេញ
6 ដ្បិតមនុស្សទាំងនោះ ជាពួកអ្នកដែលចូលទៅក្នុងផ្ទះគេ ទាំងល្បួងនាំពួកស្រីៗដែលល្ងង់ឲ្យឈ្លក់ចិត្ត ដែលស្ត្រីទាំងនោះផ្ទុកធ្ងន់ ដោយអំពើបាបហើយ ក៏បណ្តោយតាមសេចក្តីប៉ងប្រាថ្នាផ្សេងៗ
7 គេរៀនជានិច្ច ប៉ុន្តែ ពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្តីពិតឡើយ
8 គេជាអ្នកទាស់ទទឹងនឹងសេចក្តីពិត បែបដូចជាយ៉ានេស និងយ៉ាមប្រេសបានទាស់ទទឹងនឹងលោកម៉ូសេដែរ គឺជាមនុស្សមានគំនិតខូច ហើយឥតប្រយោជន៍ខាងឯសេចក្តីជំនឿ
9 ប៉ុន្តែ គេមិនមានសេចក្តីចំរើនជឿនឡើងទៅមុខទៀតទេ ដ្បិតមនុស្សទាំងអស់នឹងឃើញសេចក្តីខ្លៅល្ងង់របស់គេជាយ៉ាងច្បាស់ ដូចជាបានឃើញសេចក្តីខ្លៅល្ងង់របស់អ្នកទាំង២នោះដែរ។