12 ខ្ញុំបានចាត់អ្នកទីឃីកុស ឲ្យទៅឯក្រុងអេភេសូរ
13 ដល់កាលណាអ្នកទៅឯខ្ញុំ នោះសូមយកអាវធំ ដែលខ្ញុំផ្ញើទុកនឹងអ្នកកាប៉ុស នៅក្រុងទ្រអាសទៅផង និងសៀវភៅទាំងប៉ុន្មានដែរ តែសូមយកក្រាំងស្បែកជាដើម
14 ឯអ័លេក្សានត្រុស ជាជាងស្មិត គាត់បានធ្វើបាបខ្ញុំជាច្រើន តែព្រះអម្ចាស់ទ្រង់នឹងសងគាត់វិញ តាមការដែលគាត់ធ្វើ
15 ចូរឲ្យអ្នកប្រុងប្រយ័ត្ននឹងគាត់ដែរ ដ្បិតគាត់បានទាស់ទទឹងនឹងពាក្យសំដីយើងជាខ្លាំងណាស់។
16 កាលខ្ញុំបានដោះសារជាមុនដំបូង នោះគ្មានអ្នកណាឈរជាមួយនឹងខ្ញុំសោះ គេលះចោលខ្ញុំទាំងអស់គ្នា តែសូមកុំឲ្យព្រះរាប់សេចក្តីនោះ ជាទោសដល់គេឡើយ
17 ប៉ុន្តែ ព្រះអម្ចាស់ទ្រង់បានគង់ជាមួយនឹងខ្ញុំវិញ ព្រមទាំងចំរើនកំឡាំងផង ដើម្បីឲ្យដំណឹងល្អបានផ្សាយទៅសព្វគ្រប់ ឲ្យអស់ទាំងសាសន៍បានដឹងដោយសារខ្ញុំ ហើយទ្រង់បានប្រោសឲ្យខ្ញុំរួចពីមាត់សិង្ហដែរ
18 ព្រះអម្ចាស់ទ្រង់នឹងប្រោស ឲ្យខ្ញុំរួចពីគ្រប់ការអាក្រក់ទៅទៀត ទ្រង់នឹងថែរក្សាខ្ញុំ ទុកសំរាប់នគរទ្រង់នៅស្ថានសួគ៌ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។