16 កាលខ្ញុំបានដោះសារជាមុនដំបូង នោះគ្មានអ្នកណាឈរជាមួយនឹងខ្ញុំសោះ គេលះចោលខ្ញុំទាំងអស់គ្នា តែសូមកុំឲ្យព្រះរាប់សេចក្តីនោះ ជាទោសដល់គេឡើយ
17 ប៉ុន្តែ ព្រះអម្ចាស់ទ្រង់បានគង់ជាមួយនឹងខ្ញុំវិញ ព្រមទាំងចំរើនកំឡាំងផង ដើម្បីឲ្យដំណឹងល្អបានផ្សាយទៅសព្វគ្រប់ ឲ្យអស់ទាំងសាសន៍បានដឹងដោយសារខ្ញុំ ហើយទ្រង់បានប្រោសឲ្យខ្ញុំរួចពីមាត់សិង្ហដែរ
18 ព្រះអម្ចាស់ទ្រង់នឹងប្រោស ឲ្យខ្ញុំរួចពីគ្រប់ការអាក្រក់ទៅទៀត ទ្រង់នឹងថែរក្សាខ្ញុំ ទុកសំរាប់នគរទ្រង់នៅស្ថានសួគ៌ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។
19 សូមជំរាបសួរដល់នាងព្រីស៊ីល និងអ្នកអ័គីឡា ព្រមទាំងពួកអ្នកផ្ទះអូនេសិភ័រផង
20 អ្នកអេរ៉ាស្ទុសបាននៅក្រុងកូរិនថូស ហើយខ្ញុំបានទុកអ្នកទ្រភីមចោល ទាំងឈឺនៅក្រុងមីលេត
21 ចូរខំប្រឹងទៅឲ្យបានដល់មុនរដូវរងា អ្នកអ៊ើប៊ូល៉ុស អ្នកពូដេន អ្នកលីណុស អ្នកក្លូឌាស ហើយពួកបងប្អូនទាំងអស់គ្នា សូមជំរាបសួរដល់អ្នក។
22 សូមឲ្យព្រះអម្ចាស់យេស៊ូវគ្រីស្ទ បានគង់ជាមួយនឹងវិញ្ញាណអ្នក សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚