9 ចូរឲ្យខំប្រឹងទៅឯខ្ញុំជាប្រញាប់
10 ដ្បិតអ្នកដេម៉ាសបានលះចោលខ្ញុំហើយ ដោយគាត់ស្រឡាញ់លោកីយ៍នេះ គាត់បានទៅឯក្រុងថែស្សាឡូនីចហើយ អ្នកក្រេសេនបានទៅឯស្រុកកាឡាទី ហើយអ្នកទីតុសក៏បានទៅឯស្រុកដាល់ម៉ាទា
11 មានតែលោកលូកាប៉ុណ្ណោះទេ ដែលនៅជាមួយនឹងខ្ញុំ ចូរឲ្យអ្នកនាំម៉ាកុសទៅជាមួយផង ដ្បិតគាត់ជាអ្នកមានប្រយោជន៍ក្នុងការងារខ្ញុំ
12 ខ្ញុំបានចាត់អ្នកទីឃីកុស ឲ្យទៅឯក្រុងអេភេសូរ
13 ដល់កាលណាអ្នកទៅឯខ្ញុំ នោះសូមយកអាវធំ ដែលខ្ញុំផ្ញើទុកនឹងអ្នកកាប៉ុស នៅក្រុងទ្រអាសទៅផង និងសៀវភៅទាំងប៉ុន្មានដែរ តែសូមយកក្រាំងស្បែកជាដើម
14 ឯអ័លេក្សានត្រុស ជាជាងស្មិត គាត់បានធ្វើបាបខ្ញុំជាច្រើន តែព្រះអម្ចាស់ទ្រង់នឹងសងគាត់វិញ តាមការដែលគាត់ធ្វើ
15 ចូរឲ្យអ្នកប្រុងប្រយ័ត្ននឹងគាត់ដែរ ដ្បិតគាត់បានទាស់ទទឹងនឹងពាក្យសំដីយើងជាខ្លាំងណាស់។