1 តែកាលពីដើម មានហោរាក្លែងក្លាយ នៅក្នុងពួកជន ដូចជានឹងមានគ្រូក្លែងក្លាយក្នុងពួកអ្នករាល់គ្នាដែរ គេនឹងលួចនាំបញ្ចូលបក្សពួកដែលបង្ខូចបំផ្លាញ គេមិនព្រមស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ ក៏នាំសេចក្តីវិនាសដ៏ឆាប់រហ័សឲ្យមកលើខ្លួនផង
2 នឹងមានមនុស្សជាច្រើនទៅតាមផ្លូវវិនាសរបស់គេ នោះផ្លូវពិតនឹងត្រូវសេចក្តីប្រមាថមើលងាយ ដោយព្រោះគេដែរ
3 ហើយដោយគេមានចិត្តលោភ នោះគេនឹងប្រើអ្នករាល់គ្នាឲ្យបានចំណេញ ដោយពោលពាក្យបញ្ឆោតបំពោត តែតាំងពីយូរមកហើយ សេចក្តីជំនុំជំរះគេមិននៅស្ងៀមស្ងាត់ទេ ហើយសេចក្តីហិនវិនាសរបស់គេក៏មិនងុយងោកដែរ។
4 ដ្បិតបើសិនជាព្រះមិនបានប្រណី ដល់ពួកទេវតាដែលបានធ្វើអំពើបាប គឺទ្រង់បោះទំលាក់ទៅក្នុងជង្ហុកជ្រៅបំផុត ឲ្យជាប់ច្រវាក់នៃសេចក្តីងងឹត ទាំងឃុំទុកសំរាប់នឹងជំនុំជំរះវិញ
5 ហើយបើទ្រង់មិនបានប្រណីដល់លោកីយ៍ពីចាស់បុរាណ ក្នុងកាលដែលទ្រង់បានធ្វើឲ្យទឹកជន់លិចពួកមនុស្សទមិលល្មើស តែបានជួយសង្គ្រោះលោកណូអេទាំងអស់គ្នាមាន៨នាក់ ដែលលោកជាអ្នកប្រកាសប្រាប់ពីសេចក្តីសុចរិត
6 ហើយបើទ្រង់បានបញ្ឆេះក្រុងសូដុំម និងក្រុងកូម៉ូរ៉ាឲ្យទៅជាផេះ ទាំងកាត់ទោស ឲ្យត្រូវហិនវិនាសសាបសូន្យទៅ ទុកជាគំរូដល់ពួកមនុស្សតទៅមុខ ដែលគិតរស់នៅដោយសេចក្តីទមិលល្មើស