២ ពេត្រុស 2:16-22 KHOV

16 តែ​គាត់​ត្រូវ​បន្ទោស ដោយ​ព្រោះ​ការ​រំលង​របស់​គាត់ ដោយ​សត្វ​ព្រនាក់គ បាន​និយាយ​ជា​សំឡេង​មនុស្ស ទាំង​ឃាត់‌ឃាំង​សេចក្តី​ចំកួត​របស់​គាត់

17 ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​រន្ធ​ទឹក​ខ្សោះ ជា​ពពក​ដែល​ខ្យល់​ព្យុះ​បក់​ផាត់ ដែល​សេចក្តី​ងងឹត​សូន្យ​ឈឹង បាន​បំរុង​ទុក​ឲ្យ​គេ​នៅ​អស់​កល្ប‌ជានិច្ច

18 ដ្បិត​គេ​និយាយ​សេចក្តី​អំនួត​អួត​យ៉ាង​សំបើម ទាំង​បិទ​នុយ​ដែល​ប្រកប​ដោយ​សេចក្តី​សំរើប​ខាង​សាច់​ឈាម និង​សេចក្តី​ខូច​អាក្រក់​ទាំង​ប៉ុន្មាន ដើម្បី​ចាប់​ពួក​អស់​អ្នក ដែល​ទើប​តែ​នឹង​រួច​ចេញ​ពី​ពួក​វង្វេង

19 ទាំង​សន្យា​ឲ្យ​អ្នក​ទាំង​នោះ​បាន​សេរី‌ភាព​ផង តែ​ខ្លួន​គេ​ក៏​នៅ​ជាប់​ជា​បាវ​បំរើ​របស់​សេចក្តី​ពុក‌រលួយ​វិញ ដ្បិត​បើ​អ្នក​ណា​ត្រូវ​គេ​បង្ក្រាប​ខ្លួន នោះ​ត្រូវ​នៅ​ជាប់​ជា​បាវ​របស់​អ្នក​នោះ​ហើយ

20 ពី​ព្រោះ​ក្រោយ​ដែល​បាន​រួច​ពី​សេចក្តី​ស្មោក‌គ្រោករបស់​លោកីយ៍​នេះ ដោយ​បាន​ស្គាល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​ហើយ បើ​អ្នក​ណា​ត្រឡប់​ទៅ​ជា​ជាប់​ទាក់‌ទិន ឲ្យ​សេចក្តី​ទាំង​នោះ​បាន​បង្រ្កាប​ខ្លួន​វិញ នោះ​សណ្ឋាន​ក្រោយ​របស់​អ្នក​នោះ បាន​អាក្រក់​ជាង​មុន​ទៅ​ទៀត

21 ដ្បិត​បើ​មិន​បាន​ស្គាល់​ផ្លូវ​សុចរិត​សោះ នោះ​ជា​ជាង​ឲ្យ​បាន​ស្គាល់ រួច​បែរ​ចេញ​ពី​សេចក្តី​បញ្ញត្ត​បរិសុទ្ធ ដែល​បាន​ប្រគល់​មក​ហើយ​នោះ​វិញ

22 តែ​មាន​ការ​កើត​មក​ដល់​គេ ដូច​ជា​ពាក្យ​ទំនៀម​ពិត​ដែល​ថា «ឆ្កែ​បាន​ត្រឡប់​ទៅ​ស៊ី​កំអួត​វា ឯ​ជ្រូក​ញី​ដែល​គេ​លាង​ស្អាត​ហើយ បាន​ទៅ​ននៀល​នៅ​ក្នុង​ខ្នាច​វិញ»។