២ ពេត្រុស 2:4-10 KHOV

4 ដ្បិត​បើ​សិន​ជា​ព្រះ​មិន​បាន​ប្រណី ដល់​ពួក​ទេវតា​ដែល​បាន​ធ្វើ​អំពើ​បាប គឺ​ទ្រង់​បោះ​ទំលាក់​ទៅ​ក្នុង​ជង្ហុក​ជ្រៅ​បំផុត ឲ្យ​ជាប់​ច្រវាក់​នៃ​សេចក្តី​ងងឹត ទាំង​ឃុំ​ទុក​សំរាប់​នឹង​ជំនុំ‌ជំរះ​វិញ

5 ហើយ​បើ​ទ្រង់​មិន​បាន​ប្រណី​ដល់​លោកីយ៍​ពី​ចាស់​បុរាណ ក្នុង​កាល​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពួក​មនុស្ស​ទមិល​ល្មើស តែ​បាន​ជួយ​សង្គ្រោះ​លោក​ណូអេ​ទាំង​អស់​គ្នា​មាន​៨​នាក់ ដែល​លោក​ជា​អ្នក​ប្រកាស​ប្រាប់​ពី​សេចក្តី​សុចរិត

6 ហើយ​បើ​ទ្រង់​បាន​បញ្ឆេះ​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា​ឲ្យ​ទៅ​ជា​ផេះ ទាំង​កាត់​ទោស ឲ្យ​ត្រូវ​ហិន‌វិនាស​សាប‌សូន្យ​ទៅ ទុក​ជា​គំរូ​ដល់​ពួក​មនុស្ស​ត​ទៅ​មុខ ដែល​គិត​រស់​នៅ​ដោយ​សេចក្តី​ទមិល​ល្មើស

7 តែ​បាន​ប្រោស​លោក​ឡុត ជា​អ្នក​សុចរិត​ឲ្យ​រួច​វិញ ដែល​លោក​មាន​ចិត្ត​ព្រួយ​លំបាក ដោយ​ព្រោះ​កិរិយា​ខូច​អាក្រក់​របស់​មនុស្ស​ទទឹង​ច្បាប់​ទាំង​នោះ

8 ដ្បិត​អ្នក​សុចរិត​នោះ ដែល​នៅ​ជា​មួយ​នឹង​គេ ក៏​កើត​ទុក្ខ​ក្នុង​ចិត្ត​សុចរិត​របស់​លោក​រាល់​តែ​ថ្ងៃ ដោយ​បាន​ឮ ហើយ​ឃើញ​ការ​ទទឹង​ច្បាប់ ដែល​គេ​ប្រព្រឹត្ត​ធ្វើ

9 បើ​ដូច្នេះ​ឃើញ​ថា ព្រះ‌អម្ចាស់​ទ្រង់​ចេះ​ប្រោស​មនុស្ស​ដែល​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ឲ្យ​រួច​ពី​សេចក្តី​ល្បួង ហើយ​នឹង​ឃុំ​ទុក​មនុស្ស​ទុច្ចរិត សំរាប់​នឹង​ធ្វើ​ទោស​ក្នុង​ថ្ងៃ​ជំនុំ‌ជំរះ​វិញ

10 គឺ​ពួក​អស់​អ្នក​ដែល​ដើរ​តាម​សាច់​ឈាម​ជា​ដើម ដែល​គេ​មាន​សេចក្តី​ប៉ង‌ប្រាថ្នា​ខាង​ឯ​ការ​ស្មោក‌គ្រោក ហើយ​ក៏​មើល‌ងាយ​ដល់​អស់​ទាំង​អំណាច​ត្រួត​ត្រា​ដែរ គេ​ជា​ពួក​ព្រហើន មាន​ក្បាល​រឹង ដែល​មិន​ខ្លាច​នឹង​ជេរ​ប្រមាថ​ដល់​ទាំង​ពួក​ប្រសើរ​ឧត្តម​ផង