២ ពេត្រុស 3:1-4 KHOV

1 ឥឡូវ​នេះ ពួក​ស្ងួនភ្ងា​អើយ ខ្ញុំ​ធ្វើ​សំបុត្រ​ទី​២​នេះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដែល​ក្នុង​សំបុត្រ​ទាំង​២​ច្បាប់ ខ្ញុំ​បាន​រំឭក​ដាស់‌តឿន​សតិ‌ស្មារតី​ដ៏​ស្អាតរបស់​អ្នក​រាល់​គ្នា​ហើយ

2 ដើម្បី​ឲ្យ​បាន​នឹក​ចាំ ពី​អស់​ទាំង​សេចក្តី ដែល​ពួក​ហោរា​បរិសុទ្ធ​បាន​ទាយ​កាល​ពី​ដើម និង​ពី​សេចក្តី​បញ្ញត្ត​របស់​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ ដែល​បង​ប្អូន​បាន​ឮ​ដោយ‌សារ​យើង​ខ្ញុំ ជា​ពួក​សាវក

3 ដោយ​ដឹង​សេចក្តី​នេះ​ជា​មុន​ថា នៅ​ជាន់​ក្រោយ នឹង​មាន​មនុស្ស​ចំអក​មក ដែល​គេ​ដើរ​តាម​សេចក្តី​ប៉ង‌ប្រាថ្នា​របស់​គេ ទាំង​ចំអក​ឡក‌ឡឺយ​ថា

4 តើ​សេចក្តី​សន្យា​ពី​ព្រះ‌អង្គ​យាង​មក​នៅ​ឯ​ណា ដ្បិត​តាំង​ពី​ពួក​ឰយុកោ​ដេក​លក់​ទៅ នោះ​គ្រប់​ទាំង​អស់​នៅ​តែ​ដដែល​ដូច​ជា​ពី​កំណើត​លោកីយ៍​រៀង​មក​ដែរ