14 ដូច្នេះ ឱពួកស្ងួនភ្ងាអើយ ដែលទន្ទឹងចាំសេចក្តីទាំងនោះ ចូរមានចិត្តឧស្សាហ៍ ឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងមានសេចក្តីមេត្រីផង
15 ហើយត្រូវរាប់សេចក្តីអត់ធ្មត់របស់ព្រះអម្ចាស់នៃយើង ទុកជាសេចក្តីសង្គ្រោះ ដូចជាប៉ុល ជាបងប្អូនស្ងួនភ្ងារបស់យើងខ្ញុំ បានសរសេរមកអ្នករាល់គ្នាតាមប្រាជ្ញាដែលព្រះបានប្រទានមកលោកដែរ
16 ដូចជាក្នុងគ្រប់ទាំងសំបុត្ររបស់លោក ដែលសុទ្ធតែសំដែងពីសេចក្តីទាំងនេះ នោះមានសេចក្តីខ្លះដែលពិបាកយល់ ហើយពួកអ្នកខ្លៅល្ងង់ និងពួកមិនខ្ជាប់ខ្ជួន គេបង្វែរន័យសេចក្តីទាំងនោះ ដូចជាគេបង្វែរបទគម្ពីរឯទៀតដែរ ឲ្យខ្លួនគេត្រូវវិនាស។
17 ដូច្នេះ ពួកស្ងួនភ្ងាអើយ ចូរប្រយ័ត្ន ដោយព្រោះអ្នករាល់គ្នាដឹងសេចក្តីនោះជាមុនហើយ ក្រែងលោធ្លាក់ពីសេចក្តីខ្ជាប់ខ្ជួនរបស់អ្នករាល់គ្នាចេញ ដោយបណ្តោយតាមសេចក្តីវង្វេងរបស់ពួកទទឹងច្បាប់នោះ
18 ចូរឲ្យអ្នករាល់គ្នាចំរើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា សូមឲ្យទ្រង់បានសិរីល្អនៅជាន់ឥឡូវនេះ ដរាបដល់អស់កល្បជានិច្ច។ អាម៉ែន។:៚