2 ដោយព្រោះសេចក្តីពិត ដែលនៅក្នុងយើងរាល់គ្នា ហើយក៏នៅជាមួយនឹងយើងជាដរាប
3 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីមេត្តាករុណា ហើយនឹងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រា គឺដោយសេចក្តីពិត និងសេចក្តីស្រឡាញ់។
4 ខ្ញុំមានសេចក្តីអំណរជាខ្លាំងណាស់ ដោយបានឃើញកូនចៅខ្លះរបស់លោកស្រី ដែលប្រព្រឹត្តតាមសេចក្តីពិត ដូចជាព្រះវរបិតាបានបង្គាប់មកយើងរាល់គ្នា
5 ឥឡូវនេះ លោកស្រីអើយ ដែលខ្ញុំសរសេរផ្ញើមកនេះ មិនមែនដូចជាបង្គាប់ដល់លោកស្រីទេ គឺខ្ញុំសូមអង្វរវិញថា ឲ្យយើងរាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកចុះ ដូចជាតាំងពីដើមរៀងមក
6 នេះហើយជាសេចក្តីស្រឡាញ់ គឺឲ្យយើងរាល់គ្នាប្រព្រឹត្តតាមបញ្ញត្តទ្រង់ ឯសេចក្តីបញ្ញត្តនោះ គឺដូចជាបានឮតាំងតែពីដើមរៀងមក ដើម្បីឲ្យបានប្រព្រឹត្តតាម
7 ពីព្រោះមានអ្នកប្រវ័ញ្ចបញ្ឆោតជាច្រើនបានមកក្នុងលោកីយ៍ហើយ ជាពួកអ្នកដែលមិនព្រមទទួលថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះហើយជាអ្នកប្រវ័ញ្ចបញ្ឆោត ហើយជាអ្នកទទឹងនឹងព្រះគ្រីស្ទផង
8 ត្រូវឲ្យអ្នករាល់គ្នាប្រយ័ត្ន ក្រែងបាត់ផលការដែលបានធ្វើហើយនោះ គឺឲ្យបានទទួលរង្វាន់ដ៏ពេញលេញវិញ