២ យ៉ូហាន 1:6-12 KHOV

6 នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់ គឺ​ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម​បញ្ញត្ត​ទ្រង់ ឯ​សេចក្តី​បញ្ញត្ត​នោះ គឺ​ដូច​ជា​បាន​ឮ​តាំង​តែ​ពី​ដើម​រៀង​មក ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​តាម

7 ពី​ព្រោះ​មាន​អ្នក​ប្រវ័ញ្ច​បញ្ឆោត​ជា​ច្រើន​បាន​មក​ក្នុង​លោកីយ៍​ហើយ ជា​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម​ទេ នោះ​ហើយ​ជា​អ្នក​ប្រវ័ញ្ច​បញ្ឆោត ហើយ​ជា​អ្នក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​ផង

8 ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត្ន ក្រែង​បាត់​ផល​ការ​ដែល​បាន​ធ្វើហើយ​នោះ គឺ​ឲ្យ​បាន​ទទួល​រង្វាន់​ដ៏​ពេញ‌លេញ​វិញ

9 អ្នក​ណា​ដែល​ប្រព្រឹត្ត​រំលង ហើយ​មិន​កាន់​ខ្ជាប់ ក្នុង​សេចក្តី​បង្រៀន​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​ជា​អ្នក​គ្មាន​ព្រះ​ទេ តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ក្នុង​សេចក្តី​បង្រៀន​របស់​ព្រះ‌គ្រីស្ទ​វិញ អ្នក​នោះ​មាន​ទាំង​ព្រះ‌វរ‌បិតា និង​ព្រះ‌រាជ‌បុត្រា​ផង

10 បើ​អ្នក​ណា​មក​ឯ​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​ចំពោះ​សេចក្តី​នេះ នោះ​កុំ​ឲ្យ​ទទួល​អ្នក​នោះ នៅ​ក្នុង​ផ្ទះ​ឡើយ កុំ​ឲ្យ​ទាំង​ជំរាប​សួរ​ដល់​អ្នក​នោះ​ផង

11 ដ្បិត​បើ​អ្នក​ណា​ជំរាប​សួរ នោះ​ក៏​តែង​មាន​សេចក្តី​ប្រកប​គ្នា ក្នុង​ការ​អាក្រក់​របស់​អ្នក​នោះ​ដែរ។

12 ខ្ញុំ​មាន​សេចក្តី​ជា​ច្រើន នឹង​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា តែ​មិន​ចង់​សរសេរ​នៅ​ក្រដាស ដោយ​ទឹក​ខ្មៅ​នោះ​ទេ ដ្បិត​ខ្ញុំ​សង្ឃឹម​ថា នឹង​មក​សួរ​អ្នក​រាល់​គ្នា ហើយ​នឹង​និយាយ​ផ្ទាល់​មាត់​វិញ ដើម្បី​ឲ្យ​សេចក្តី​អំណរ​របស់​យើង​រាល់​គ្នា ចំរើន​បាន​ពោរ‌ពេញ​ឡើង