៣ យ៉ូហាន 1:11-15 KHOV

11 អ្នក​ស្ងួនភ្ងា​អើយ ចូរ​ត្រាប់​តាម​សេចក្តី​ល្អ កុំ​ឲ្យ​តាម​សេចក្តី​អាក្រក់​ឲ្យ​សោះ អ្នក​ណា​ដែល​ប្រព្រឹត្ត​ល្អ នោះ​មក​ពី​ព្រះ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះ​មិន​បាន​ឃើញ​ព្រះ​ឡើយ

12 មនុស្ស​ទាំង​អស់ ព្រម​ទាំង​សេចក្តី​ពិត ក៏​ធ្វើ​បន្ទាល់​យ៉ាង​ល្អ​ពី​អ្នក​ដេមេ‌ទ្រាស យើង​ខ្ញុំ​ក៏​ធ្វើ​បន្ទាល់​ដែរ ហើយ​អ្នក​រាល់​គ្នា​ដឹង​ថា សេចក្តី​បន្ទាល់​របស់​យើង នោះ​ពិត​ប្រាកដ​មែន។

13 ខ្ញុំ​មាន​សេចក្តី​ជា​ច្រើន​នឹង​សរសេរ​ផ្ញើ​មក តែ​មិន​ចង់​សរសេរ​ដោយ​ស្លាប​ប្រកា និង​ទឹក​ខ្មៅ​ទេ

14 ដោយ​ខ្ញុំ​សង្ឃឹម​ថា នឹង​មក​សួរ​អ្នក​រាល់​គ្នា​យ៉ាង​ឆាប់ ហើយ​នឹង​និយាយ​ដោយ​ផ្ទាល់​មាត់​វិញ

15 សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្តី​សុខ ពួក​សំឡាញ់​ខាង​ណោះ គេ​ជំរាប​សួរ​មក​អ្នក សូម​ជំរាប​សួរ​ដល់​ពួក​សំឡាញ់​ខាង​ណេះ តាម​ឈ្មោះ​គេ​រៀង​ខ្លួន​ផង។:៚