8 ដូច្នេះ យើងរាល់គ្នាត្រូវជួយទំនុកបំរុងដល់មនុស្សយ៉ាងនោះ ដើម្បីឲ្យយើងបានធ្វើការជាមួយនឹងគេក្នុងសេចក្តីពិត។
9 ខ្ញុំបានធ្វើសំបុត្រផ្ញើមកពួកជំនុំ ប៉ុន្តែ អ្នកឌីអូត្រេពដែលចូលចិត្តចង់ធ្វើធំក្នុងពួកនោះ គាត់មិនទទួលយើងទេ
10 ដូច្នេះ បើខ្ញុំមក ខ្ញុំនឹងនឹកចាំពីការដែលអ្នកនោះធ្វើ ដោយគាត់ពោលពាក្យអាក្រក់ និយាយដើមយើង ហើយមិនស្កប់ចិត្តនឹងសេចក្តីនោះតែប៉ុណ្ណោះ ថែមទាំងមិនព្រមទទួលពួកបងប្អូនទៀតផង ហើយបើមានអ្នកណាចង់ទទួលគេ នោះគាត់ក៏ហាមឃាត់មិនឲ្យទទួលវិញ ព្រមទាំងកាត់គេចេញពីពួកជំនុំផង។
11 អ្នកស្ងួនភ្ងាអើយ ចូរត្រាប់តាមសេចក្តីល្អ កុំឲ្យតាមសេចក្តីអាក្រក់ឲ្យសោះ អ្នកណាដែលប្រព្រឹត្តល្អ នោះមកពីព្រះ តែអ្នកណាដែលប្រព្រឹត្តអាក្រក់ នោះមិនបានឃើញព្រះឡើយ
12 មនុស្សទាំងអស់ ព្រមទាំងសេចក្តីពិត ក៏ធ្វើបន្ទាល់យ៉ាងល្អពីអ្នកដេមេទ្រាស យើងខ្ញុំក៏ធ្វើបន្ទាល់ដែរ ហើយអ្នករាល់គ្នាដឹងថា សេចក្តីបន្ទាល់របស់យើង នោះពិតប្រាកដមែន។
13 ខ្ញុំមានសេចក្តីជាច្រើននឹងសរសេរផ្ញើមក តែមិនចង់សរសេរដោយស្លាបប្រកា និងទឹកខ្មៅទេ
14 ដោយខ្ញុំសង្ឃឹមថា នឹងមកសួរអ្នករាល់គ្នាយ៉ាងឆាប់ ហើយនឹងនិយាយដោយផ្ទាល់មាត់វិញ