13 តែពួកកូនចៅអ៊ីស្រាអែលមិនបានដេញសាសន៍កេស៊ូរី និងសាសន៍ម៉ាកាធីចេញទេ គឺសាសន៍កេស៊ូរី និងសាសន៍ម៉ាកាធីនោះ បាននៅកណ្តាលពួកអ៊ីស្រាអែល ដរាបដែលសព្វថ្ងៃនេះ
14 មានតែពូជអំបូរលេវីប៉ុណ្ណោះទេ ដែលលោកមិនបានចែកមរដកឲ្យគេ ដ្បិតអស់ទាំងដង្វាយដុតថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះជាមរដករបស់គេហើយ ដូចជាលោកបានប្រាប់មក។
15 លោកម៉ូសេក៏ឲ្យ១ចំណែក ដល់ពូជអំបូរពួកកូនចៅរូបេនតាមគ្រួគេ
16 ឯដែនស្រុករបស់គេ នោះចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលនៅក្បែរស្ទឹងអើណូន និងទីក្រុងដែលនៅកណ្តាលច្រកភ្នំនោះ រហូតដល់ផុតស្រុកវាលមេឌីបា
17 គឺក្រុងហែសបូន និងទីក្រុងទាំងប៉ុន្មាន ដែលនៅស្រុកវាល គឺក្រុងឌីបូន ក្រុងបាម៉ូត-បាល ក្រុងបេត-បាល-មេយ៉ូន
18 ក្រុងយ៉ាហាស់ ក្រុងក្តេម៉ូត ក្រុងមេផ្អាត
19 ក្រុងគារយ៉ាថែម ក្រុងសិបម៉ា ក្រុងសេរ៉ែត-ហាសាកាដែលនៅលើភ្នំក្នុងវាលច្រកភ្នំ