29 រួចក៏បត់ទៅដល់រ៉ាម៉ា និងទីរ៉ុសដ៏ជាក្រុងមាំមួន រួចក៏បត់ទៅដល់ហូសា ហើយចេញទៅផុតត្រឹមសមុទ្រតាមស្រុកអាក់ស៊ីប
30 ក៏មានក្រុងអ៊ូម៉ា អាផែក និងរេហុបទៀត ទាំងអស់មាន២២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
31 ទីក្រុងទាំងនេះ និងភូមិនៅជុំវិញទាំងប៉ុន្មាន ជាមរដករបស់ពូជអំបូរពួកកូនចៅអេស៊ើរ តាមគ្រួគេទាំងប៉ុន្មាន។
32 គេចាប់ឆ្នោតទី៦ឲ្យពួកកូនចៅណែបថាលី គឺឲ្យពួកកូនចៅណែបថាលីតាមគ្រួគេ
33 ឯព្រំដែនរបស់គេនោះចាប់តាំងពីហេឡែប គឺពីដើមម៉ៃសាក់ស្អាណានីមតាមអាដាមី-នេកេប និងយ៉ាបនាល រហូតដល់ឡាគូមទៅផុតត្រឹមទន្លេយ័រដាន់
34 ពីទីនោះក៏បត់ទៅឯខាងលិចដល់ភ្នំអាសណូត-តាបោរ និងហ៊ូកុក ហើយទៅដល់នឹងស្រុកសាប់យូល៉ូនខាងត្បូង និងស្រុកអេស៊ើរខាងលិច ហើយនឹងស្រុកយូដានៅត្រង់ទន្លេយ័រដាន់ខាងកើត
35 ឯអស់ទាំងទីក្រុងមាំមួន នោះគឺស៊ីឌីម១ សេរ១ ហាំម៉ាត១ រ៉ាកាត១ គីនេរ៉ែត១