សាការី 10:4-10 KHOV

4 ថ្ម​ជ្រុង​នឹង​ចេញ​ពី​ទ្រង់​មក ហើយ​ទាំង​ដែក​គោល ទាំង​ធ្នូ​សំរាប់​ច្បាំង និង​គ្រប់​ទាំង​អ្នក​គ្រប់‌គ្រង​ជា​មួយ​គ្នា​ផង

5 គេ​នឹង​បាន​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ដែល​កំពុង​ជាន់​ឈ្លី​ភក់​នៅ​ត្រង់​ផ្លូវ​ក្នុង​ការ​ចំបាំង គេ​នឹង​តស៊ូ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​គេ ហើយ​ពួក​ពល​សេះ​នឹង​ស្រឡាំង‌កាំង

6 អញ​នឹង​ចំរើន​កំឡាំង​ពួក​វង្ស​យូដា អញ​នឹង​ជួយ​សង្គ្រោះ​ពួក​វង្ស​យ៉ូសែប ហើយ​នឹង​នាំ​គេ​មក​វិញ ដ្បិត​អញ​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​គេ យ៉ាង​នោះ គេ​នឹង​មាន​សណ្ឋាន ដូច​ជា​អញ​មិន​បាន​បោះ‌បង់​ចោល​គេ​ឡើយ ដ្បិត​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ ហើយ​អញ​នឹង​ស្តាប់​គេ

7 ឯ​ពួក​អេប្រា‌អិម គេ​នឹង​បាន​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ចិត្ត​គេ​នឹង​បាន​រីក‌រាយ​ឡើង ដូច​ជា​ដោយ‌សារ​ស្រា​ទំពាំង‌បាយ‌ជូរ អើ ទាំង​ពួក​កូន​របស់​គេ​នឹង​ឃើញ ហើយ​នឹង​មាន​សេចក្ដី​អំណរ​ដែរ ចិត្ត​គេ​នឹង​បាន​អរ‌សាទរ​ក្នុង​ព្រះ‌យេហូវ៉ា។

8 អញ​នឹង​ហួច​ហៅ​គេ ហើយ​ប្រមូល​គេ​មក ពី​ព្រោះ​អញ​បាន​លោះ​គេ​ហើយ នោះ​គេ​នឹង​ចំរើន​ជា​ច្រើន​ឡើង​ដូច​ជា​បាន​ចំរើន​ឡើង​ពី​ដើម

9 អញ​នឹង​សាប‌ព្រោះ​គេ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​គេ​នឹង​នឹក​ចាំ​ពី​អញ​នៅ​ក្នុង​ស្រុក​ឆ្ងាយ គេ​នឹង​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ ហើយ​នឹង​ត្រឡប់​មក​វិញ

10 អញ​នឹង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ម្តង​ទៀត ហើយ​កៀរ​ប្រមូល​គេ ចេញ​ពី​ស្រុក​អាស‌ស៊ើរ​អញ​នឹង​នាំ​គេ​មក​ឯ​ស្រុក​កាឡាត និង​ស្រុក​ល្បាណូន ដល់​ទៅ​រក​កន្លែង​ល្មម​ឲ្យ​គេ​អាស្រ័យ​នៅ​គ្មាន