13 រួចព្រះយេហូវ៉ាទ្រង់បង្គាប់មកខ្ញុំថា ចូរបោះប្រាក់នោះឲ្យដល់ជាងស្មូនចុះ គឺជាដំឡៃយ៉ាងល្អ ដែលគេបានកាត់ថ្លៃដល់ខ្ញុំ នោះខ្ញុំក៏យកប្រាក់៣០ដួងនោះ ទៅបោះឲ្យជាងស្មូនក្នុងព្រះវិហារនៃព្រះយេហូវ៉ា
14 រួចខ្ញុំក៏បំបាក់ដំបងរបស់ខ្ញុំមួយទៀត ដែលឈ្មោះថា «សម្ពន្ធ» នោះបង់ ដើម្បីនឹងផ្តាច់សេចក្ដីមេត្រីគ្នារបស់ពួកយូដា និងពួកអ៊ីស្រាអែលចេញ។
15 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរឲ្យឯងយកគ្រឿងប្រដាប់របស់អ្នកគង្វាលល្ងីល្ងើម្តងទៀត
16 ដ្បិតមើល អញនឹងឲ្យមានអ្នកគង្វាល១ កើតឡើងក្នុងស្រុកដែលមិនយកចិត្តទុកដាក់នឹងចៀម ដែលវង្វេងបាត់ឡើយ ក៏មិនព្រមទៅរកណាដែលខ្ចាត់ខ្ចាយ ឬរុំអបណាដែលភ្លាត់បាក់ ឬឃ្វាលណាដែលនៅជាប់តាមហ្វូងផង គឺនឹងស៊ីសាច់សត្វណាដែលធាត់ៗ ហើយហែកក្រចកជើងវាវិញ
17 វេទនាដល់អ្នកគង្វាលចោលម្សៀត ដែលគេបោះបង់ចោលហ្វូងចៀម ដ្បិតនឹងមានដាវធ្លាក់មកត្រូវដៃ ហើយត្រូវភ្នែកស្តាំរបស់អ្នកនោះ ដៃនោះនឹងស្វិតជ្រីវអស់ទៅ ហើយភ្នែកស្តាំនឹងត្រូវងងឹតសូន្យ។