សាការី 5:1-4 KHOV

1 រួច​មក ខ្ញុំ​ងើប​ភ្នែក​ឡើង​ម្តង​ទៀត ក្រឡេក​មើល​ឃើញ​ក្រាំង​១​ដែល​កំពុង​ហោះ

2 ទេវតា​ក៏​សួរ​មក​ខ្ញុំ​ថា ឯង​ឃើញ​អ្វី​នោះ ខ្ញុំ​តប​ថា ឃើញ​ក្រាំង​១​កំពុង​ហោះ មាន​បណ្តោយ​២០​ហត្ថ ហើយ​ទទឹង​១០​ហត្ថ

3 នោះ​ទេវតា​ប្រាប់​ខ្ញុំ​ថា នេះ​ជា​សេចក្ដី​បណ្តាសា ដែល​ផ្សាយ​ចេញ​ទៅ​លើ​ផែនដី​ទាំង​មូល ដ្បិត​តាម​ក្រាំង​នោះ អស់​អ្នក​ដែល​លួច​ប្លន់​នឹង​ត្រូវ​កាត់​ចេញ ហើយ​តាម​ក្រាំង​នោះ អស់​អ្នក​ណា​ដែល​ស្បថ​រំលាយ​ខ្លួន នឹង​ត្រូវ​កាត់​ចេញ​ដែរ

4 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ឲ្យ​សេចក្ដី​បណ្តាសា​នោះ​ផ្សាយ​ចេញ​ទៅ នោះ​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ចោរ ហើយ​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​ដែល​ស្បថ​កុហក​ដោយ​នូវ​ឈ្មោះ​អញ ក៏​នឹង​នៅ​ជាប់​ក្នុង​ផ្ទះ​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​ផ្ទះ​នោះ​សូន្យ​ទៅ ទោះ​ទាំង​ឈើ និង​ថ្ម​ផង។