6 ហើយកាលណាឯងរាល់គ្នាស៊ី ឬកាលណាផឹក នោះតើមិនមែនស៊ី និងផឹក ជាប្រយោជន៍ដល់ខ្លួនទេឬ
7 តើមិនមែនជាសេចក្ដីនោះឯងទេឬ ដែលព្រះយេហូវ៉ាបានប្រកាសប្រាប់ ដោយសារពួកហោរាជាន់មុន ក្នុងកាលដែលក្រុងយេរូសាឡិមមានមនុស្សអាស្រ័យនៅៗឡើយ ហើយមានសេចក្ដីចំរើន ព្រមទាំងទីក្រុងនៅជុំវិញផង ហើយស្រុកត្បូង និងស្រុកទំនាបក៏មានមនុស្សអាស្រ័យនៅដែរ។
8 ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់សាការីថា
9 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានមានព្រះបន្ទូលដូច្នេះ ចូរសំរេចតាមសេចក្ដីយុត្តិធម៌ដ៏ពិត ហើយសំដែងសេចក្ដីសប្បុរស និងសេចក្ដីអាណិតមេត្តាដល់គ្នាទៅវិញទៅមកចុះ
10 កុំឲ្យសង្កត់សង្កិនស្រីមេម៉ាយ ពួកកំព្រា ពួកអ្នកស្នាក់នៅ ឬមនុស្សទ័លក្រឡើយ ក៏កុំឲ្យពួកឯងណាមួយគិតគូរបង្កើតការអាក្រក់ នៅក្នុងចិត្ត ទាស់នឹងបងប្អូនខ្លួនដែរ
11 ប៉ុន្តែគេមិនព្រមស្តាប់តាមសោះ ក៏គេចស្មាចេញ ហើយចុកត្រចៀក ដើម្បីមិនឲ្យឮវិញ
12 អើ គេបានតាំងចិត្តរឹងដូចជាថ្មដែកភ្លើង ក្រែងគេឮក្រឹត្យវិន័យ និងព្រះបន្ទូល ដែលព្រះយេហូវ៉ានៃពួកពលបរិវារ បានចាត់ព្រះវិញ្ញាណទ្រង់មកប្រាប់ ដោយសារពួកហោរាពីដើម ដោយហេតុនោះបានជាមានសេចក្ដីក្រោធជាខ្លាំង ចេញពីព្រះយេហូវ៉ានៃពួកពលបរិវារមក