11 នៅថ្ងៃនោះអញនឹងលើកទីលំនៅរបស់ដាវីឌឡើងវិញ គឺជាទីដែលត្រូវរលំ ហើយនឹងបិទចន្លោះបាក់បែកឲ្យជិត អញនឹងលើកទីខូចបង់ឡើង ហើយសង់ឡើងឲ្យដូចជាកាលពីដើម
12 ដើម្បីឲ្យគេបានធ្វើជាម្ចាស់ លើសំណល់នៃសាសន៍អេដំម និងអស់ទាំងសាសន៍ផ្សេងៗ ដែលបានហៅតាមឈ្មោះអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ាដែលទ្រង់ធ្វើការទាំងនេះ
13 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល មានថ្ងៃមក ដែលអ្នកភ្ជួររាស់នឹងធ្វើការ ដរាបដល់ជួបនឹងអ្នកច្រូតកាត់ ហើយអ្នកដែលជាន់ផ្លែទំពាំងបាយជូរ នឹងធ្វើការដរាបដល់ជួបនឹងអ្នកដែលសាបព្រោះ នោះភ្នំធំទាំងប៉ុន្មាន នឹងស្រក់ជាទឹកទំពាំងបាយជូរ ហើយអស់ទាំងភ្នំតូចនឹងហូរដែរ
14 អញនឹងនាំពួកអ៊ីស្រាអែល ជារាស្ត្រអញ ដែលជាប់ជាឈ្លើយឲ្យមកវិញ គេនឹងសង់អស់ទាំងទីក្រុងខូចបង់ឡើង ព្រមទាំងអាស្រ័យនៅផង គេនឹងដាំចំការទំពាំងបាយជូរ ក៏នឹងផឹកស្រាទំពាំងបាយជូរជាផលពីចំការនោះ គេនឹងដាំច្បារ ហើយស៊ីផលនោះដែរ
15 អញនឹងដាំគេចុះ នៅក្នុងស្រុករបស់គេ ហើយគេមិនត្រូវរលើងចេញពីស្រុករបស់ខ្លួន ដែលអញឲ្យដល់គេនោះទៀតឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង។:៚