62 ពួកអ្នកទាំងនោះបានរកបញ្ជីជាតិរបស់ខ្លួន ក្នុងពួកអ្នកដែលបានរាប់តាមពង្សាវតារ តែរកមិនឃើញសោះឡើយ ដូច្នេះ គេត្រូវរាប់ទុកដូចជាមានសៅហ្មងហើយ ក៏ត្រូវបណ្តេញចេញពីការងារជាសង្ឃទៅ
63 ហើយលោកចៅហ្វាយបានហាមគេថា មិនត្រូវបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ ដរាបដល់គ្រាមានសង្ឃម្នាក់តាំងឡើង ដែលមានយូរីម និងធូមីម។
64 រីឯពួកជំនុំទាំងអស់ រួមគ្នាមាន៤ម៉ឺន២ពាន់៣៦០នាក់
65 ឥតរាប់ពួកបាវប្រុសស្រីរបស់គេ ដែលមាន៧៣៣៧នាក់ទៀតឡើង ហើយក្នុងពួកគេក៏មានពួកចំរៀងប្រុសស្រី២០០នាក់ដែរ
66 ឯសេះរបស់គេ មាន៧៣៦ លាកាត់មាន២៤៥
67 សត្វអូដ្ឋ មាន៤៣៥ និងលា មាន៦៧២០។
68 ឯពួកអ្នកខ្លះ ជាកំពូលលើវង្សរបស់ឪពុកគេ កាលបានមកដល់ព្រះវិហារព្រះយេហូវ៉ា នៅក្រុងយេរូសាឡិមហើយ នោះគេក៏ថ្វាយដង្វាយស្ម័គ្រពីចិត្ត សំរាប់នឹងស្អាងព្រះវិហារនៃព្រះ នៅកន្លែងចាស់ឡើងវិញ