1 លុះដល់ខែអស្សុជ កាលពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន បាននៅក្នុងទីក្រុងរបស់ខ្លួនហើយ នោះពួកបណ្តាជនក៏មូលគ្នា នៅក្រុងយេរូសាឡិម មានចិត្តតែ១
2 គ្រានោះ យេសួរ ជាកូនយ៉ូសាដាក ហើយពួកសង្ឃ ជាបងប្អូនលោក និងសូរ៉ូបាបិល ជាកូនសាលធាល ហើយបងប្អូនរបស់លោក ក៏នាំគ្នាស្អាងអាសនានៃព្រះ ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យបានថ្វាយដង្វាយដុត តាមដែលបានកត់ទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកសំណប់របស់ព្រះ
3 គេក៏ដាក់អាសនានោះ ទៅលើជើងកំណល់ ពីព្រោះគេមានសេចក្តីភ័យខ្លាចដល់ពួកអ្នកស្រុកនោះ ហើយក៏ថ្វាយដង្វាយដុត ដល់ព្រះយេហូវ៉ានៅលើអាសនានោះ គឺដង្វាយដុតថ្វាយទាំងពេលព្រឹក និងពេលល្ងាចផង
4 គេធ្វើបុណ្យបារាំ ដូចជាបានកត់ទុកហើយ ក៏ថ្វាយដង្វាយដុតរាល់តែថ្ងៃ ឲ្យត្រូវចំនួនតាមរបៀប តាមដែលត្រូវការរាល់ៗថ្ងៃ