3 អ័ហ៊ីទូប ជាកូនអ័ម៉ារាៗជាកូនអ័សារាៗជាកូនមេរ៉ាយ៉ូត
4 មេរ៉ាយ៉ូត ជាកូនសេរ៉ាហ៊ាៗជាកូនអ៊ូស៊ីៗជាកូនប៊ូកគី
5 ប៊ូកគី ជាកូនអ័ប៊ីសួរៗជាកូនភីនេហាសៗជាកូនអេលាសារៗជាកូនអើរ៉ុនដ៏ជាសំដេចសង្ឃ
6 អែសរ៉ានេះ លោកឡើងមកពីក្រុងបាប៊ីឡូន លោកជាស្មៀនស្ទាត់ជំនាញខាងក្រឹត្យវិន័យលោកម៉ូសេ ដែលព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រទានមក ហើយដោយព្រោះព្រះហស្តនៃព្រះយេហូវ៉ា ជាព្រះនៃលោក បានសណ្ឋិតលើលោក បានជាស្តេចទ្រង់អនុញ្ញាតគ្រប់ទាំងសេចក្តីដែលលោកសូម
7 ក៏មានពួកកូនចៅអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី ពួកចំរៀង ពួកឆ្មាំទ្វារ និងពួកនេធីនិមខ្លះ ឡើងទៅឯក្រុងយេរូសាឡិមនៅឆ្នាំទី៧ក្នុងរាជ្យស្តេចអើថាស៊ើកសេសដែរ
8 លោកបានមកដល់ក្រុងយេរូសាឡិម ក្នុងខែស្រាពណ៌នៅឆ្នាំទី៧ក្នុងរាជ្យស្តេចនោះ
9 ដ្បិតលោកបានចេញពីក្រុងបាប៊ីឡូន នៅថ្ងៃ១ខែចេត្រ ក៏មកដល់ក្រុងយេរូសាឡិមនៅថ្ងៃទី១ខែស្រាពណ៌ ដោយព្រះហស្តល្អរបស់ព្រះនៃលោក បានសណ្ឋិតលើលោក