19 កូនចៅអើយ ខ្ញុំលំបាកក្នុងចិត្តជាពន់ពេក ដោយព្រោះអ្នករាល់គ្នាម្តងទៀត ទាល់តែព្រះគ្រីស្ទបានកមានរូបរាង ក្នុងអ្នករាល់គ្នាឡើង
20 ហើយឥឡូវនេះ ខ្ញុំចង់នៅជាមួយនឹងអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំបានផ្លាស់ពាក្យសំដីចេញ ដ្បិតខ្ញុំមានសេចក្តីសង្ស័យ ពីដំណើរអ្នករាល់គ្នាណាស់។
21 អ្នករាល់គ្នា ដែលចង់នៅក្រោមបន្ទុកក្រឹត្យវិន័យអើយ សូមប្រាប់មកខ្ញុំ តើមិនឮសេចក្តីដែលក្រឹត្យវិន័យថាទេឬអី
22 ដ្បិតមានសេចក្តីចែងទុកមកថា លោកអ័ប្រាហាំមានកូន២ មួយកើតពីបាវស្រី ហើយមួយពីស្រីអ្នកជា
23 តែកូនដែលកើតពីបាវស្រី នោះបានកើតតាមសាច់ឈាម ហើយ១ដែលកើតពីអ្នកជា បានកើតតាមសេចក្តីសន្យាវិញ
24 នោះជាសេចក្តីប្រៀបធៀប គឺស្ត្រីទាំង២នេះជាគំរូពីសេចក្តីសញ្ញា២ច្បាប់ មួយមកពីភ្នំស៊ីណាយ ក៏បង្កើតសភាពជាបាវបំរើ នោះគឺជានាងហាការ
25 ដ្បិតនាងហាការទុកដូចជាភ្នំស៊ីណាយ នៅស្រុកអារ៉ាប់ ហើយក៏ត្រូវនឹងក្រុងយេរូសាឡិមសព្វថ្ងៃនេះ ជាក្រុងដែលជាប់បំរើជាមួយនឹងកូនចៅផង