រ៉ូម 14:10-16 KHOV

10 ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​និន្ទា​ចំពោះ​បង​ប្អូន​ខ្លួន ឬ​មើល‌ងាយ​ដល់​បង​ប្អូន​ខ្លួន ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឈរ​នៅ​មុខ​ទី​ជំនុំ‌ជំរះ​របស់​ផង​ព្រះ‌គ្រីស្ទ

11 ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ព្រះ‌អម្ចាស់​ទ្រង់​ស្បថ​ដោយ​ព្រះ‌ជន្ម​ទ្រង់​ថា

12 ដូច្នេះ យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​រាប់​រៀប​ទូល​ថ្វាយ​ព្រះ​ពី​ដំណើរ​របស់​ខ្លួន​យើង​ជា​មិន​ខាន។

13 ហេតុ​នោះ កុំ​បី​ឲ្យ​យើង​រាល់​គ្នា​និន្ទា​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ ស៊ូ​ឲ្យ​យើង​គិត​សំរេច​ក្នុង​ចិត្ត​ដូច្នេះ​វិញ​ថា យើង​មិន​ធ្វើ​ក្បួន​ឲ្យ​បង​ប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​ចេញ​ឡើយ

14 ខ្ញុំ​ដឹង ហើយ​ក៏​ជឿ​ពិត ដោយ​នូវ​ព្រះ‌អម្ចាស់​យេស៊ូវ​ថា គ្មាន​អ្វី​ស្មោក‌គ្រោក​ដោយ​ខ្លួន​ឯង​ទេ គឺ​ស្មោក‌គ្រោក​ដល់​តែ​អ្នក​ណា ដែល​ជឿ​ថា​របស់​នោះ​ស្មោក‌គ្រោក​ប៉ុណ្ណោះ

15 ប៉ុន្តែ បើ​អ្នក​ធ្វើ​ឲ្យ​បង​ប្អូន​អ្នក​ព្រួយ​ចិត្ត ដោយ​ព្រោះ​ម្ហូប​ចំណី​អ្វី នោះ​អ្នក​ប្រព្រឹត្ត​មិន​មែន​ដោយ​ស្រឡាញ់​ទៀត​ទេ កុំ​ធ្វើ​ឲ្យ​អ្នក​ណា ដែល​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស​ត្រូវ​វិនាស ដោយ‌សារ​ម្ហូប​របស់​អ្នក​ឡើយ

16 ក៏​កុំ​ឲ្យ​គេ​មាន​ឱកាស​នឹង​និយាយ​អាក្រក់ ពី​ការ​ល្អ​របស់​អ្នក​ដែរ