17 បងប្អូនអើយ ក្រោយដែលយើងខ្ញុំត្រូវឃ្លាតមុខពីអ្នករាល់គ្នាបន្តិច តែមិនមែនឃ្លាតចិត្តឡើយ នោះយើងខ្ញុំមានចិត្តសង្វាត រឭកចង់ឃើញមុខអ្នករាល់គ្នាវិញជាខ្លាំង
18 បានជាយើងខ្ញុំចង់មកសួរអ្នករាល់គ្នា គឺប៉ុលខ្ញុំចង់មកមួយដងពីរទៅហើយ តែអារក្សសាតាំងបានឃាត់យើងខ្ញុំវិញ
19 ដ្បិតតើសេចក្តីសង្ឃឹម សេចក្តីអំណរ និងមកុដដែលនាំឲ្យយើងខ្ញុំរីករាយឡើង នោះជាអ្វី បើមិនមែនជាអ្នករាល់គ្នានៅចំពោះព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ក្នុងកាលដែលទ្រង់យាងមកប៉ុណ្ណោះ
20 ដ្បិតអ្នករាល់គ្នាជាសិរីល្អ ហើយជាសេចក្តីអំណររបស់យើងខ្ញុំពិតមែន។