2 យើងនឹងសំគាល់ព្រះវិញ្ញាណនៃព្រះបានដូច្នេះ គឺអស់ទាំងវិញ្ញាណណាដែលថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាម គឺវិញ្ញាណនោះហើយ ដែលមកពីព្រះ
3 តែវិញ្ញាណណាដែលមិនព្រមថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះមិនមែនមកពីព្រះឡើយ គឺជាវិញ្ញាណអាទទឹងព្រះគ្រីស្ទវិញ ដែលអ្នករាល់គ្នាបានឮនិយាយថា ត្រូវមក តែឥឡូវនេះ ក៏នៅក្នុងលោកីយ៍ហើយ
4 ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ពីព្រោះព្រះដែលគង់ក្នុងអ្នករាល់គ្នា នោះទ្រង់ធំជាងអានោះ ដែលនៅក្នុងលោកីយ៍ផង
5 ពួកនោះមកពីលោកីយ៍ទេ ដោយហេតុនោះបានជាគេនិយាយតាមភាពលោកីយ៍ ហើយលោកីយ៍ក៏ស្តាប់គេដែរ
6 ឯយើងរាល់គ្នា ជាអ្នកមកពីព្រះវិញ ហើយអ្នកណាដែលស្គាល់ព្រះនោះក៏ស្តាប់យើងខ្ញុំ តែអ្នកណាដែលមិនមកពីព្រះទេ នោះមិនព្រមស្តាប់យើងខ្ញុំឡើយ គឺយ៉ាងនោះឯង ដែលយើងនឹងស្គាល់វិញ្ញាណនៃសេចក្តីពិត និងវិញ្ញាណនៃសេចក្តីខុសឆ្គងទៅបាន។
7 ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្តីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្តីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ
8 តែអ្នកណាដែលគ្មានសេចក្តីស្រឡាញ់ នោះមិនស្គាល់ព្រះវិញ ពីព្រោះព្រះទ្រង់ជាសេចក្តីស្រឡាញ់នោះឯង